កម្ចី

តើកម្ចីសិក្សាមាននៅប្រទេសកម្ពុជាដែរឬទេ?

កម្ចីសិក្សាគឺជាផែនការកម្ចីមួយដែលបង្កើតឡើងដោយគោលការណ៏របស់រដ្ឋាភិបាលនិងធនាគារជាតិដើម្បីជួយឲ្យនិសិ្សតប្រទេសកម្ពុជាទាំងឡាយណា​ ដែលត្រូវការប្រាក់ឬក៏ជំនួយការ​​សម្រាប់បង់ថ្លៃសាលានៅក្នុងកំឡុងដែលពួកគេកំពុងសិក្សា។ វាបានផ្ដល់ឱកាសឲ្យពួកគេអាចបន្ដការសិក្សាថ្នាក់មហាវិទ្យាល័យ ឬមួយក៏វិទ្យាស្ថាន ទាំងនៅក្នុងស្រុកនិងក្រៅស្រុក។ 

 

អ្នកអាចស្នើប្រាក់កម្ចីសិក្សាបានលុះត្រាតែអ្នករៀនកំឡុងពេលចាប់ពី២ឆ្នាំឡើងទៅ ឧទារហណ៏ដូចជា ថ្នាក់មធ្យមសិក្សាឯកទេស(២​ឆ្នាំ), ថ្នាក់ឧត្ដមសិក្សា(៤ឆ្នាំ) ជាដើម។ ថ្ងៃនេះស្ពាននឹងចែកចាយអត្តបទដែលផ្ដោតទៅលើឥណទាននិសិ្សតឲ្យបានដឹងទាំងអស់គ្នា។ នេះគឺជាសំនួរខ្លះៗដែលអ្នកប្រហែលជាមានចម្ងល់៖

 

តើមានកម្ចីសិក្សាប៉ុន្មានប្រភេទទៅនៅប្រទេសកម្ពុជា?  

 

មានកម្ចីសិក្សាចំនួន២ប្រភេទ៖

 

  • ប្រភេទបើកប្រាក់តែមួយលើក ជាប្រភេទឥណទានដែលជូនតាមរបៀបបើកប្រាក់តែមួយលើក សម្រាប់បង់ថ្លៃសិក្សាទៅតាមវិក្ក័យបត្រ ឬលិខិតស្នាមដែលបញ្ជាក់អំពីតម្លៃសិក្សារបស់សិក្សា។

 

  • ប្រភេទបើកប្រាក់ច្រើនលើក ជាប្រភេទឥណទានដែលផ្ដល់ជូនតាមរបៀបបើកប្រាកើច្រើនលើកសម្រាប់បង់ថ្លៃសិក្សាដោយផ្អែកទៅតាមវិក្ក័យបត្រ ឬលិខិតស្នាមដែលបានបញ្ជាក់អំពីតម្លៃសិក្សារបស់គ្រិះស្ថានសិក្សាតាមឆមាសឬតាមឆមាស។