អាជីវកម្ម

តើមានភាសារបរទេសអ្វីខ្លះទៅដែលប្រទេសកម្ពុជាយើងកំពុងត្រូវការជាងគេ?

រៀនភាសាថ្មីៗពិតជាសំខាន់ខ្លាំងណាស់ ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៏ ដូចជាប្រទេសម្ពុជាយើងតែម្ដង។ នៅប្រទេសយើងធនធានមនុស្ស មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៏ប្រទេស ពីព្រោះនៅពេលដែលប្រជាជនយើងចេះនិយាយច្រើនភាសា យើងអាចទាក់ទាញវិស័យវិនិយោគមកប្រទេសយើងបានច្រើន។ ទាំងនេះគឺជាភាសាមួយចំនួនដែលបានស្រាវជ្រាវ ហើយកំពុងមានតម្រូវការបំផុតក្នុងប្រទេសកម្ពុជា។

 

  • ភាសាអង់គ្លេស

ភាសាអង់គ្លេសគឺជាភាសាមួយដែលប្រើសម្រាប់ទំនាក់ទំនងក្នុងទីផ្សាការងារ សឹងតែគ្រប់ប្រទេសទូទាំងពិភពលោកទៅហើយ។ ដូចជាប្រទេសយើងជាដើម​ ភាសាអង់គ្លេសបានជួយប្រជាជនខ្មែរក្នុងការស្វែងរកការងារបានយ៉ាងងាយស្រួល ទាំងស្ថាប័នឯកជននិងរដ្ឋ។ ហើយជាងនេះទៅទៀតនោះគឺ ក្នុងក្រុមហ៊ុនតែម្ដង។ ប្រសិនបើអ្នកមិនអាចមានទំនាក់ទំនងជាភាសាអង់គ្លេសបានទេ នោះអ្នកនឹងមានការលំបាក​ក្នុង​​ការ​ធ្វើការ ហើយមួយទៀតនោះគឺអ្នកប្រហែលជាមិនត្រូវបានគេ​ជ្រើសរើស​ឲ្យធ្វើការបាននោះទេ។​ ដូចច្នេះហើយភាសាអង់គ្លេសគឺជាភាសាចម្បងមួយដែលប្រទេសយើងត្រូវការបំផុត។

 

  • ភាសាចិន

នៅប្រទេសកម្ពុជាយើងមានអ្នកវិនិយោគជនជាតិចិន ចូលមកវិនិយោគនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ មានអាជីវកម្មនិងធនាគារចិនមួយចំនួនដូចជា ធនាគារកាថេរ អាយស៊ីប៊ីស៊ី និងមានធនាគារជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ហើយយើងបានសង្កេតឃើញថានៅក្នុងក្រុមហ៊ុនចិនភាគច្រើនជ្រើសរើសតែបុគ្គលិកទាំងឡយាយណាដែលអាចនិយាយភាសាចិនបានល្អតែប៉ុណ្ណោះ។ នៅពេលរៀនភាសាចិន អ្នកអាចកែប្រែខ្លួនឯងទៅមនុស្សជោគជ័យមួយរូប។ ដូច្នេះហើយប្រសិនបើអ្នកអាចមានទំនាក់ទំនងជាភាសាចិនបាន នេះគឺជាឱកាសមួយដ៏ល្អសម្រាប់ការស្វែងរកការងារ និងទទួលប្រាក់ចំណូលច្រើនថែមទៀតផង។

 

  • ភាសាថៃ

ប្រទេសថៃជាប្រទេសជិតខាង ហើយក៏ជាទីផ្សារដ៏ធំមួយដែរ។ មានអាជីវកម្មដែលមានថៅកែជាជនជាតិថៃច្រើនដែលបានមកវិនិយោគនៅប្រទេសកម្ពុជា​ ហេតុដូចនេះហើយ សិស្សនិសិត្សណាដែលបានរៀនភាសាថៃនឹងបានផលប្រយោជន៏យ៉ាងល្អបំផុត។ ពួកគេនឹងទទួលការងារមួយដែលទទួលប្រាក់ចំណូលយ៉ាងច្រើនគួសមនៅក្នុងក្រុមហ៊ុនថៃនៅប្រទេសកម្ពុជា ដែលមានដូចជា Asia Insurance, LBL interanational Construction Company, និងមានជាច្រើនទៀត។​