អាជីវកម្ម

តើអ្នកចង់ចាប់ផ្ដើមជំនួញមែនទេ? ការផ្ដល់ហិរញ្ញប្បទានសមធម៌ ឬមួយក៏ការផ្ដល់ហិរញ្ញប្បទានបំណុល?

  • ការផ្ដល់ហិរញ្ញប្បទានបំណុល

 

មួយផ្សេងគឺការផ្ដល់ហិរញ្ញប្បទានបំណុល មានន័យថាអ្នកបានខ្ចីប្រាក់ពីធនាគារ ពីនរណាម្នាក់ ឬបង្កើតវត្ថុបញ្ចាំក្នុងការសងវិញជាមួយនឹងការប្រាក់ ដើម្បីចាប់ផ្ដើមធ្វើអាជីវកម្មដោយខ្លួនឯង។

 

គុណសម្បត្តិរបស់ការផ្ដល់ហិរញ្ញប្បទានបំណុល គឺ ថាអ្នកគ្រប់គ្រងទៅលើក្រុមហ៊ុនរបស់អ្នកដោយមិនមានមនុស្សខាងក្រៅចូលមកកាន់កាប់ក្រុមហ៊ុនរបស់អ្នកនោះបានទេ ពីព្រោះថានៅពេលដែលអ្នកបានសងប្រាក់រួចរាល់ហើយនោះទំនាក់ទំនងរវាងអ្នកជាមួយនិងម្ចាស់បំណុលត្រូវបានរួចរាល់។ ចុះប្រសិនបើក្រុមហ៊ុនរបស់អ្នកមានការក្ស័យធន់វិញទៅ? នេះគឺជាអ្វីដែលអ្នកគួតែពិចារណា។

 

រីឯគុណវិបត្តិវិញគឺ ថាបំណុលគឺជាការរំពឹងមួយដែលអ្នកត្រូវតែសងទៅម្ចាស់បំណុលវិញ អ្នកត្រូវបង់ប្រាក់ដើមនិងការប្រាក់វិញទោះបីជាអ្នកមិនមានប្រាក់ចំនេញមកវិញក៏ដោយ។ ជាទូទៅការផ្ដល់ហិរញ្ញប្បទានបំណុលមានការងាយស្រួលសម្រាប់អាជីវកម្មខ្នាតតូច។