អាជីវកម្ម

តើអ្នកចង់ចាប់ផ្ដើមជំនួញមែនទេ? ការផ្ដល់ហិរញ្ញប្បទានសមធម៌ ឬមួយក៏ការផ្ដល់ហិរញ្ញប្បទានបំណុល?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742

អ្នកប្រហែលជាចង់ចាប់ផ្ដើមបើកអាជីវកម្មមួយដោយខ្លួនឯង ប៉ុន្ដែអ្នកមិនដឹងថាអាចស្វែងរកប្រាក់មកពីណា។ ហើយអ្នកក៏ប្រហែលជាឆ្ងល់អំពីប្រាក់កម្ចី ហើយក៏ដូចជាធ្លាប់ឮអំពីការផ្ដល់ហិរញ្ញប្បទានសមធម៌ និង ការផ្ដល់ហិរញ្ញប្បទានបំណុល។ នៅពេលដែលអ្នកចាប់ផ្ដើមធ្វើជំនួញអ្នកត្រូវការនូវដើមទុនដើម្បីធ្វើវា ប៉ុន្តែការស្វែងរកដើមទុនអាចជាពិបាក។ ដើម្បីមានជួយឲ្យអ្នកមានដើមទុនទៅបាន វាមាន២ជម្រើស​ ទី១គឺការផ្ដល់ហិរញ្ញប្បទាន ភាគហ៊ុននិងទី២គឺការផ្ដល់ហិរញ្ញប្បទានបំណុល។​

អញ្ចឹងតើ ដែលអ្នកគួជ្រើសរើសមួយណាទៅប្រសិនបើអ្នកបើកអាជីវកម្ម?  វាប្រហែលជារៀងច្រលំគ្នាបន្ដិច ប៉ុន្តែយើងនឹងរៀនអំពីវាមួយៗទាំងអស់គ្នា។

 

មុននឹងចាប់ផ្ដើមបើកអាជីវកម្ម ជាតំបូងអ្នកគួរស្វែងយល់អំពីតារាងតុល្យការជាមុនសិន។ តារាងតុល្យការគឺជាប្រភពមួយសម្រាប់អ្នកវិនិយោគដើម្បី វិភាគនូវតម្លៃភាគហ៊ុន របស់ក្រុមហ៊ុននោះ។ វាគឺជារបាយការណ៏ហិរញ្ញវត្ថុដែលសង្ខេបនូវទ្រព្យ, បំណុល, និង ម្ចាស់ហ៊ុន។ វាទាំង៣នេះផ្ដល់ជាគំនិតទៅដល់អ្នកវិនិយោគថាតើក្រុមហ៊ុនដែលពួកគេចង់វិនិយោគនោះបានជំពាក់និងមានអ្វីខ្លះ។