កម្ចី

អ្នកមានដឹងទេថា Refinance គឹជាអ្វីទៅ?

ប្រសិនបើអ្នកមានបំណងចង់ កាត់បន្ថយការសងប្រចាំខែដោយសារអ្នកមានចំណាយបន្ថែម ឬមានតម្រូវការចង់បានប្រាក់បន្ថែម សម្រាប់ពង្រីកអាជីវកម្មរបស់អ្នក ការផ្ទេរឥណទានរបស់អ្នក ទៅកាន់ធនាគារថ្មី អាចជាជម្រើសមួយដែលល្អបំផុតសម្រាប់អ្នក។

វាអាចជួយអ្នកកាត់បន្ថយអត្រាការប្រាក់ ឬពន្យារយៈពេលឥណទាន ឬក៏អាចជួយបន្ថយទាំងអត្រាការប្រាក់ និងពន្យាពេលកម្ចីបានព្រមគ្នាតែម្តង។

ឧទាហរណ៍ថា បច្ចុប្បន្ននេះ អ្នកកំពុងជាប់បំណុលនៅធនាគារ “ក” ចំនួន 50000$ ជាមួយអត្រាការប្រាក់1.2% ប៉ុន្ដែ ក្នុងករណីដែលអ្នកធ្វើ Refinance មកកាន់ធនាគារ ”ខ” នូវទំហំទឺកប្រាក់ដដែល តែជាមួយអត្រាការប្រាក់ទាបជាងមុន ដូចជា 1%។ អ្នកគិតថា មួយខែអ្នកអាចចំនេញបានប៉ុន្មានទៅណ៎…?