ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

មានអ្វីខ្លះទៅដែលមនុស្សពេញវ័យគួតែផ្ដោតទៅលើប្រាក់?

ចូលមកដល់វ័យជំទង់ហើយប្រសិនបើអ្នកនៅក្នុងវ័យកំឡុង៣០ឆ្នាំទៅ ហើយអ្នកមានការលំបាកក្នុងការស្វែងយល់អំពីប្រាក់ អញ្ចឹងអ្នកមកទីនេះគឺមិនខុសទេ​។ ថ្ងៃនេះយើងនឹងចែកចាយអំពីគំនិតមួយចំនួនដែលអ្នកគួតែយល់ដឹង។

 

  • ពិន្ទុឥណទានរបស់អ្នកគឺ

នេះគឺជាបញ្ហាពីព្រោះពិន្ទុឥណទានសំខាន់ខ្លាំងណាស់។ នៅពេលដែលអ្នកមានពិន្ទុឥណទានល្អ អ្នកនឹងមានសិទ្ធគ្រប់គ្រាន់សម្រាប់ការប្រាក់ ទាប មានន័យថាអ្នកនិងមានសិទ្ធខ្ចីកម្ចីដែលណាដែលប្រសើរ​ដូចជា អត្រាកម្ចីទិញឡាន ឬក៏កម្ចីអ្វីដែលអ្នកចង់ខ្ចី។ តើដឹងដោយរបៀបណាទៅ? អាចឆែកនៅទីនេះបាន https://spean-kh.com/2017/08/09/what-is-k-score-from-cbc/

 

  • គម្រោងពន្ធ

អ្នកប្រហែលជាគិតថាអ្នកអាចមិនរវល់ពីពន្ធលុះត្រាតែចាំអ្នកមានប្រាក់ចំណូលសិនចាំគិតពីវា។ អ្នកត្រូវតែបង់ពន្ធទៅលើសព្វបែបយ៉ាងនៅពេលដែលអ្នកមានការងារធ្វើនិងពេលខាងមុខទៅ។ អញ្ចឹងហើយអ្នកគួតែស្វែងយល់អំពីពន្ធឲ្យហើយជាមុនទៅ។ ពន្ធដែលអ្នកគួតែប្រុងប្រយ័ត្ននោះគឺមានដូចជា  ពន្ធប្រាក់ចំនូល ពន្ធលើឈ្នួលផ្ទះនិងដី ពន្ធលើទ្រព្យសម្បត្តិ ជាដើម។  មូលហេតុដែលអ្នកគួរតែមានគម្រោងសម្រាប់ពន្ធពីព្រោះការបង់ពន្ធគឺជាកត្តព្វកិច្ចដែលមនុស្សគ្រប់រូបមានតួនាទីក្នុងការបង់វា។ ដើម្បីដឹងអំពីវិធីកាត់បន្ថយនៃការបង់ពន្ធសូមរងចាំអត្តទរបស់យើងខាងមុខរបស់យើង។ 

 

  • ផ្ទះមិនមែនតែងតែការវិនិយោគរហូតនោះទេ

ដោយមានជនបរទេសមករស់នៅស្រុកខ្មែរច្រើន​ ប៉ុន្មានឆ្នាំចុងក្រោយនេះយើងសង្កេតឃើញថាប្រជាជនកម្ពុជាបានទិញផ្ទះនិងសង់ផ្ទះសម្រាប់ជួលច្រើន។ នេះជាគំនិតមួយដ៏ល្អ ហើយអ្នកអាចទទួលប្រាក់ច្រើនមកវិញនៅពេលដែលអ្នកសម្រេចចិត្តវិនិយោគទៅលើផ្ទះដូចច្នេះ។វាអាចជួយជីវភាពរបស់អ្នកប្រសើឡើងបាន។ 

ប៉ុន្តែសូមចងចាំថាគំនិតនេះមិនមែនល្អតែរហូតនោះទេ អ្នកសាកគិតមើលទៅថាប្រសិនបើគ្រប់គ្នាទិញឬសង់ផ្ទះសម្រាប់ទុកឬជួលនោះ តើតម្លៃទីផ្សាអាចនឹងចុះថោកដែរឬទេ?