ការបង់ប្រាក់តាមប្រព័ន្ធឌីជីថលនៅប្រទេសកម្ពុជា

Posted on

នៅពេលដែលអ្នកធ្វើមានជម្រើសនៃការបង់ប្រាក់ វាមិនមានអ្វីដែលងាយស្រួលជាងការបង់ប្រាក់តាមប្រពន្ធឌីជីថលនោះទេ។ នៅពេលដែលអ្នកនិយាយយអំពីការបង់លុយតាមសាច់ប្រាក់វិញ អ្នកត្រូវតែដកប្រាក់ចេញគណនីរបស់អ្នក​ ហើយមកអ្នកក៏យកប្រាក់សុទ្ធនោះមកចាយ។ ប៉ុន្តែមានប្រព័ន្ធបង់ប្រាក់មួយទៀតដែលហៅថាការបង់ប្រាក់តាមប្រព័ន្ធតាមប្រព័ន្ធឌីជីថល។ ប្រាក់ទាំងនោះបានផ្ទេរពីគណនីរបស់អ្នកទៅដល់គណនីរបស់ម្ចាស់ហាងដោយផ្ទាល់តែម្ដង។   យ៉ាងណាមិញ យើងឃើញថានៅប្រទេសកម្ពុជាមិនមានមនុស្សច្រើនប៉ុន្មានទេដែលធ្វើការបង់ប្រាក់តាមប្រព័ន្ធឌីជីថល។ អញ្ចឹងហើយថ្ងៃនេះស្ពាននឹងនាំជូនអ្នកនូវអត្តបទមួយនេះឡើងមកចែកចាយជាមួយអ្នកទាំងអស់គ្នា។   អត្តន័យនៃការបង់ប្រាក់តាមប្រព័ន្ធឌីជីថល ការបង់ប្រាក់តាមប្រព័ន្ធឌីជីថលគឺជាវិធីមួយដែលអ្នកអាចបង់ទំនិញឬមួយក៏សេវាកម្មតាមប្រព័ន្ធអេឡិចត្រូនិច ជាជាងការបង់ប្រាក់តាមសាច់ប្រាក់ឬមួយក៏មួលប្បទានប័ត្រ។ វាធ្វើឲ្យជីវិតរបស់អ្នកមានការងាយស្រួល​ដោយមិនមានការកាន់សាច់ប្រាក់តាមខ្លួន។   ការបង់ប្រាក់តាមប្រព័ន្ធឌីជីថលគឺជាវិធីនៃការបង់ប្រាក់តាមប្រព័ន្ធinternetដែលអាចមើលបានតាមអេក្រង់ដើម្បីទទួលឬមួយក៏ធ្វើការបង់ប្រាក់។ មិនមានសាច់ប្រាក់មកជាមួយទេ នៅពេលដែលអ្នកបង់ប្រាក់តាមប្រព័ន្ធឌីថលនេះ។ គ្រប់ការផ្ទេរប្រាក់ទាំងអស់សុទ្ធតែឆ្លងតាមប្រព័ន្ធ​ ឌីជីថលឬក៏តាមinternetតែមួយមុខគត់។ វាពិតជាមានការងាយស្រួលក្នុងការបង់ប្រាក់ណាស់។   ប្រភេទនៃការបង់ប្រាក់តាមប្រព័ន្ធឌីជីថល នៅប្រទេសកម្ពុជាមានការវិធីនៃការបង់ប្រាក់តាមប្រព័ន្ធឌីជីថលច្រើនដែលមានដូចជា៖   1.ប័ណឥណពន្ធ(debit card) ដែលប្រគល់ដោយធនាគារដើម្បីដាក់ចូលក្នុងគណនីរបស់អ្នក។ អ្នកអាចប្រើប្រាស់ការនេះបានតែប្រាក់នៅក្នុងគណនីរបស់អ្នកបានតែប៉ុណ្ណោះទេ។ ការបង់ប្រាក់ដោយប្រើតាមប័ណ្ណឥណពន្ធ ពីគណនីរបស់អ្នកនិងដកចេញពីគណនីរបស់អ្នកភ្លាមៗទៅកាន់គណនីរបស់អ្នកដែលទទួលតាមប្រព័ន្ធឌីជីថលដែល។

ចង់ពង្រីកអាជីវកម្មរបស់អ្នក? កម្ចីអាជីវកម្មអាចជួយបាន

Posted on

នៅប្រទេសកម្ពុជាអ្នកជំនួញភាគច្រើនចាប់ផ្ដើមបើកអាជីវកម្មពីតូចពីតំបូង បន្ទាប់មកក៏ពង្រីកទៅជាអាជីវកម្មតូចនេះទៅធំ។ អញ្ចឹងហើយថ្ងៃនេះអត្តបទរបស់ពួកយើងនឹងពិភាក្សាអំពីកម្ចីជំនួញតូចនិងវិធីក្នុងការពង្រីកជំនួញរបស់អ្នក។    ជំនួញរបស់អ្នកបានធ្វើការល្អដោយខ្លួនឯងស្រាប់ទៅហើយ ប៉ុន្តែដើម្បីបង្កើនប្រាក់ចំណូលឲ្យកាន់តែរីកចម្រើន។  អ្នកចង់ពង្រីកអាជីវកម្មប៉ុន្តែអ្នកមិនមានប្រាក់គ្រប់គ្រាន់ក្នុងការពង្រីកអាជីរវកម្ម។ អ្វីដែលអ្នកត្រូ​វការជាចម្បងនោះគឺដើមទុនមួយចំនួនដើម្បីឈានដល់តំណាក់ការបន្ទាប់ដើម្បីឲ្យអាជីរវកម្មរបស់អ្នកមានការរីកចម្រើន។ ប៉ុន្តែតើអ្នកគិតយ៉ាងម៉េចទៅប្រសិនបើអ្នកមិនមានប្រាក់គ្រប់គ្រាន់? ហើយមានអ្វីដែលអ្នកគួតែដឹងខ្លះទៅមុននឹងអ្នកមានគម្រោងពង្រីក អាជីវកម្មរបស់អ្នក? តើកម្ចីអាជីវកម្មខ្នាតតូចអាចជួយអ្នកបានអ្វីខ្លះទៅ?   ទាំងនេះគឺជាអ្វីដែលអ្នកគួរតែដឹងនឹងសម្រេចចិត្តពង្រីកអាជីវកម្មរបស់អ្នក។   រឿងតំបូងដែលអ្នកគួតែដឹងនោះសំខាន់ជាងគេគឺ មុនពេលដែលអ្នកសម្រេចចិត្តស្នើសុំប្រាក់កម្ចីអាជីវកម្ម គ្រប់ម្ចាស់អាជីវកម្មទាំងអស់គួតែវាយតម្លៃថាអ្វីខ្លះដែលអ្នកត្រូវការនិងអ្វីដែលអ្នកចង់បាន មុននឹងអ្នកទាក់ទងទៅធនាគារឬក៏អ្នកដែលឲ្យអ្នកខ្ចី។ វាបានអនុញ្ញាត្តិឲ្យអ្នកដឹងថាកម្ចីប្រភេទណាទៅដែលសមស្របនឹងអ្នកបំផុត។ ប្រាក់ទាំងនោះអាចយកមកប្រើសម្រាប់ករណីជាច្រើន ហើយព្រមទាំងពង្រីកសាខាថ្មីក៏ថាបាន។   ឥណទានអាជីវកម្មអាចជួយឲ្យអាជីវកម្មរបស់អ្នករីកចម្រើន។ ឧទាហរណ៏នៅពេលដែលអ្នកចង់ឲ្យអាជីវកម្មរបស់អ្នករីកចម្រើននឹងធំជាងមុន ម្ចាស់អាជីរកម្មចង់ដាក់គ្រឿងឧបករណ៏ថ្មីមួយចំនួន ថែមបុគ្គលិកមួយកមកថ្មី បើកសាខាថ្មី ជាដើម។

គំនិតទាំង៦ដែលអ្នកត្រូវតែដឹងមុនពេលចាប់ផ្ដើមបើកអាជីវកម្មផ្ទាល់ខ្លួន

Posted on

ចាប់ផ្ដើមបើកធ្វើជំនួញតំបូងអាចជាមានអារម្មណ៏រំភើបហើយក៏ភ័យក្នុងពេលតែមួយ។ សំខាន់ឲ្យតែអ្នកមានការសម្រេចចិត្តយ៉ាងមោះមុត ហើយចាប់ផ្ដើមបើកជំនួញមួយថ្មីដោយខ្លួនឯង ដោយធ្វើតាមវិធីជាក់លាក់ដែលអ្នកបានរៀបចំផែនការត្រៀមទុក។ វាជាឱកាសមួយដែលធ្វើឲ្យក្ដីសុបិន្តរបស់អ្នកក្លាយទៅជាការពិត។    ប្រសិនបើអ្នកគិតពីការចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នកទាំងនេះគឺជាគំនិតល្អៗបំផុតដែលអាចជួយអ្នកត្រៀមខ្លួនមុនពេលបើកអាជីវកម្មផ្ទាល់ខ្លួន។    សួរខ្លួនឯង ជាតំបូងនោះគឺសួរខ្លួនឯងថាតើអ្នកចង់បើកជំនួញខ្លួនឯងមែនដែរឬទេ? នៅពេលដែលអ្នកក្លាយខ្លួនទៅជាម្ចាស់អាជីរកម្មអ្នកត្រូវជ្រើសរើសមុខជំនួញណាដែលអ្នកគិតថារកប្រាក់បានច្រើន។​    ធ្វើអ្វីដែលអ្នកចូលចិត្តនិងជំនាញខាងហ្នឹង ត្រូវប្រាកដថាអ្នកចាប់ផ្ដើមអាជីវកម្មណាដែលអ្នកចាប់អារម្មណ៏។ កុំចាប់ផ្ដើមជំនួញណាដែលគ្រាន់តែចង់ឲ្យគេឃើញអ្នកធ្វើ ពីព្រោះអ្នកមានទំនួលខុសត្រូវក្នុងអាជីវកម្មរបស់អ្នកតែម្នាក់ឯងទេ។ ប្រសិនបើអ្នកបើកជំនួញណាមួយដែលអ្នកមិនចូលចិត្តប៉ុន្តែអ្នកនៅជុំវិញអ្នកជម្រុញឲ្យអ្នកបើកនោះអ្នកនឹងបាត់បង់ជំនឿចិត្តនៅពេលជួបការលំបាក និង​ពេលនោះហើយគឺជាពេលដែលអ្នកបោះបង់ចោលជំនួញចោល។   ស្រាវជ្រាវទីផ្សារ ដើម្បីធ្វើឲ្យជំនួញរបស់អ្នកមានភាពលេចធ្លោ​ សូមពិចារណាថាតើទីផ្សារដែលអ្នករៀបនឹងបើកនោះមានទំនោរទៅខាងអ្វី ក្នុងការបើកធ្វើអាជីវកម្ម។ តើទីផ្សារដែលអ្នកស្រាវជ្រាវនោះមានភាពទាក់ទាញដល់អតិថិជនដែរឬទេ? ឧទាហរណ៏ តើអ្នកគួរតែបើកហាងលក់សាច់ជ្រូកនៅកន្លែងដែលដែរឬទេនៅម្ដុំកន្លែងដែលមានប្រជាជនចាមរស់នៅ។

ចំណុចសំខាន់ៗដែលអ្នកចង់ដឹងអំពីកិច្ចសន្យាជួលនៅប្រទេសកម្ពុជា

Posted on

មុននឹងអ្នកជួលរបស់អ្វីមួយ ត្រូវឲ្យច្បាស់ថាអ្នកត្រូវតែយល់ច្បាស់អំពី ការជួល ថាជាអ្វីសិន អញ្ចឹងអ្នកមិន មិនបានសម្រេចចិត្តខុស។ ថ្ងៃនេះស្ពាននឹងនាំយកអត្តបទមួយនេះមកចែកចាយជាមួយអ្នកទាំងអស់គ្នា។   តើអ្វីទៅដែលហៅថាកិច្ចសន្យាជួល? នៅពេលដែលអ្នកជួលផ្ទះ ឬមួយក៏អាគារស្នាក់នៅ កិច្ចសន្យាជួលគឺជាកិច្ចសន្យាឬកិច្ចព្រមព្រៀងអចលនៈទ្រព្យបញ្ជាក់ពីការជួលរវាងភាគឺទាំងពីរ។​ រយៈពេលដែលនិងចំនួន នៃការជួលប្រចាំខែគឺជាឯកសារមួយដែលមិនអាចក្លែងក្លាយបាន។ មានន័យថាអ្នកជួលមិនអាចចាកចេញស្រេចចិត្តបានទេ  លុះត្រាតែរយៈពេលត្រួវបានបញ្ចប់។ វាកំណត់លក្ខខណ្ឌ ដែលអ្នកប្រើប្រាស់ទ្រព្យសម្បត្តិ។ រួមបញ្ចូលទាំងអ្វីដែលភាគីទាំងពីយល់ស្រប ឧទាហរណ៏ថាដូចជាត្រូវអនុញ្ញាត្តឲ្យសត្វចិញ្ចឹមចូលមកនូវដែរឬក៏អត់។ បន្ទាប់ពីផុតកំណត់នៃរយៈពេលជួលហើយ អ្នកជួលមាន២ជម្រើស ទី១គឺបន្តចុះកិច្ចសន្យាសារជាថ្មីម្ដងទៀត ហើយទី២ គឺទៅឲ្យកិច្ចសន្យាជួលនោះជូនម្ចាស់ដើមវិញ។   តើមានអចលនទ្រព្យអ្វីខ្លះទៅដែលអ្នកគួរសំណូមពរឲ្យមានកិច្ចសន្យាជួលបាន?  អចលនទ្រព្យដែលអ្នកត្រូវតែមានកិច្ចសន្យាជួលផ្ទះឧទាហរណ៏មានដូចជា ផ្ទះ ការិយាល័យ កន្លែងឧស្សាហកម្ម ដី និងមានជាច្រើនទៀត។   តើមានរយៈពេលកំណត់ប៉ុន្មានទៅក្នុងការជួល? នៅប្រទេសកម្ពុជាជាទូទៅកិច្ចសន្យាជួលផ្ទះមានរយៈពេល៦ទៅ១២ខែ។ នៅពេលដែលកិច្ចសន្យាជួលផុតកំណត់មានបានអនុញ្ញាត្តិឲ្យចាកចេញឬក៏បន្តចុះកិច្ចសន្យាសាជាថ្មី។ ជាទូទៅម្ចាស់អចលនទ្រព្យនិងប្រាប់អ្នកមុន១ខែមុននិងដល់ខែដែលត្រូវបញ្ចប់។ មានន័យថាអ្នកជួលអាចដឹងថាពេលណាដែលដល់ថ្វៃចេញហើយពួកគេអាចសម្រចចិត្តថាគួតែជួលទៀតឬក៏ឈប់ត្រឹមនេះ។

វិធីក្នុងការដោះបំណុល

Posted on

 វិធីក្នុងការដោះបំណុល តើលោកអ្នកកំពុងមានបញ្ហាហិរញ្ញវត្ថុ​ ស្របពេលដែលមានបំណុលជុំទិសមែនទេ ? ហើយពិបាកនឹងដកខ្លួនចេញមែនទេ? ស្ពាននឹងបង្ហាញគ្លឹះសំខាន់ៗ ដែលអ្នកអាចដោះស្រាយបំណុលរបស់អ្នកលឿន។   ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃតែងមានទំនាក់ទំនងគ្នាជានិច្ច ហើយការទំនាក់ទំនងនេះ ទៀតសោតកើតមានទាំង ការរស់នៅប្រចាំថ្ងៃ និងទំនាក់ទំនង រកស៊ីជួញដូរ បង្កើតបានជាដៃល្អ ដែលអាចឈានដល់មានទំនុកចិត្តលើគ្នាទៅវិញទៅមក។ ហើយការប្រាក់ស្រ័យទាក់ទងជួញដូរ តែងមានការជំពាក់ជំពិននិងរឿងហិរញ្ញវត្ថុជាក់ជាមិនខានឡើយ។ ហើយអ្នកដែលជាកូនបំណុល ឬ អ្នកជំពាក់ប្រាក់គេ គឺមានកាតព្វកិច្ចត្រូវសង់ប្រាក់ដែលជំពាក់អោយទៅម្ចាស់តាមកាលវេលានៃកិច្ចសន្យា។   ទោះបីជាអ្នកខ្ចីបុលពីធនាគារ ឬ ឯកជនតាមផ្ទះ ដើម្បីបន្ថែមដើមទុនលើ មុខជំនួញ ទិញរបស់ប្រើប្រាស់ ឬ ទិញផ្ទះក៏ដោយ ក៏អ្នកមិនអាចគេចវេសចេញកាតព្វកិច្ចសងបំណុលបានដែរ ? ព្រោះអ្នកបានយករបស់របបដែលមានតម្លៃលើសពីចំនួនទឹកប្រាក់ដែលបានខ្ចីទៅដាក់បញ្ចាំ ដូចជា ប្លង់ដី ប្លង់ផ្ទះ ឡាន ម៉ូតូ ទូរស័ព្ទ និង គ្រឿងអលង្កា ជាដើម ។ល។   ធនាគារ​ ឬ អ្នកផ្ដល់កម្ចីតាមផ្ទះ ដែលបានផ្ដល់ប្រាក់កម្ចីដល់អ្នក គឺ ពួកគេ ក៏សិក្សាពីលទ្ធភាពនៃការសង់ត្រឡប់មកវិញរបស់អ្នកដែរ​ មុននឹងពួកគេផ្ដល់ប្រាក់ដល់អ្នក។ រាល់ការខ្ចីប្រាក់ពីផ្នែកណាមួយ តែងមានកិច្ចសន្យាសម្រាប់ជាការជឿរជាក់ចំពោះមុខច្បាប់ […]