未分類 Uncategorised

ខ្ចីប្រាក់ឬក៏សន្សំប្រាក់? តើមានអ្វីល្អនិងអាក្រក់ខ្លះទៅ?

នៅពេលដែលអ្នកខ្ចីប្រាក់ អ្នកត្រូវបង់ការប្រាក់។ ប៉ុន្តែប្រសិនបើអ្នកសម្រចចិត្តមិនខ្ចីប្រាក់ទេ អ្នកមិនមានប្រាក់គ្រប់គ្រាន់ក្នុងការចាប់ផ្ដើមអាជីវកម្មផ្សេងៗ។ វាហាក់បីដូចជាពិបាកសម្រាប់អ្នកខ្ចីប្រាក់ក្នុងការសម្រេចចិត្ត។​ ហេតុដូចនេះហើយទើបថ្ងៃនេះស្ពាននាំយកអត្ដបទមួយនេះឡើង។

គុណសម្បត្តិ

ការខ្ចីប្រាក់

 

  • លឿន: អ្នកនិងអាចដកប្រាក់បានលឿនជាងការខ្ចីប្រាក់ ពីព្រោះការសន្សំត្រូវការពេលច្រើន។ 

 

  • អ្នកអាចប្រើប្រាស់ប្រាក់បានច្រើនជាងប្រាក់ដែលអ្នកមាននៅក្នុងគណនីយសន្សំ: នៅពេលដែលអ្នកត្រូវការប្រាក់ច្រើន។ ប្រាក់សន្សំរបស់អ្នកប្រហែលជាមិនគ្រប់នូវចំនួនដែលអ្នកត្រូវការនោះទេ។

 

ការសន្សំប្រាក់

 

  • អ្នកមិនជំពាក់ធនាគារនោះទេ: អ្នកមានសេរីភាពក្នុងការប្រើប្រាស់ប្រាក់របស់ខ្លួនឯងដោយមិនចាំបាច់ខ្ចីពីធនាគារ។ អ្នកមិនចាំបាច់មានសំពាធ​នៃការជំពាក់ប្រាក់ពីធនាគារ ហើយជាពិសេសនោះអ្នកមិនចាំបាច់មានកាតព្វកិច្ចក្នុងការបង់ប្រាក់ទៅធនាគាររាល់ខែនោះទេ។