ការចំនាយ

វិធីងាយៗដើម្បីជួយឲ្យមនុស្សវ័យជំទង់ត្រៀមសម្រាប់ចំណាយដែលមិនបានគ្រោងទុក

នេះគឺជាវិធី៖

  • បង្កើតតារាងអំពីអ្វីដែលអ្នកគិតថាអ្នកនឹងចំណាយទៅលើអ្វីខ្លះដែលអ្នកគិតថាអ្នកនឹងចំណាយ

 

  • ចែកប្រាក់សម្រាប់ប្រើនៅពេលចាំបាច់ចេញពីប្រាក់ដែលអ្នកទុកចាយធម្មតា

 

  • ស្វែងរកផ្លូវណាមួយដែលអាចឲ្យអ្នកបន្ថយការចំណាយរបស់អ្នក។ ឧទាហរណ៏ថា​ ម្តាយឪពុករបស់អ្នកឲ្យប្រាក់អ្នកចាយ​ ១០០០០រៀលក្នុងមួយថ្ងៃ អញ្ចឹងអ្នកគួរតែទុក៣០%សម្រាប់ការចំណាយដែលមិនបានគ្រងទុក ហើយអ្នកអាចចាយ ៧០%នៃប្រាកើដែលអ្នកបានទទួលចុះ ឬក៏យ៉ាងតិចណាស់អ្នកអាចទុក១០%ជាមុនសិនក៏បានដែរ។

 

  • ត្រូវតែទុកប្រាក់ដែលអ្នកត្រៀមទុកនោះ នៅជាប់អ្នកជានិច្ច ប៉ុន្ដែត្រូវតែច្បាស់ថាអ្នកនឹងមិនចំណាយទៅអ្វីក្រៅពីពេលអាសន្ននោះទេ។

 

អ្នកធ្វើបានហើយ! អ្នកមិនចាំបាច់ភ័យក្នុងការចំពោះគ្រាអាសន្នណាដែលអ្នកមិនបានត្រៀមនោះទៀតទេ។