ការចំនាយ

វិធីងាយៗដើម្បីជួយឲ្យមនុស្សវ័យជំទង់ត្រៀមសម្រាប់ចំណាយដែលមិនបានគ្រោងទុក

ចំណាយដែលមិនមានការគ្រោងទុក គឺរាល់ចំណាយទាំងឡាយណាដែលអ្នកអាចយកមកប្រើប្រាស់​ឬក៏យកមកដោះស្រាយបានភ្លាមៗ។ យុវវ័យភាគច្រើននៅប្រទេសកម្ពុជាបានចំណាយប្រាក់ទៅលើរបស់ជាច្រើនដូចជា៖ ម្ហូប, ខោអាវ, ទៅមើលកុន, និងជាច្រើនទៀត។

 

បញ្ហានោះគឺគាត់មិនបានទុកប្រាក់ត្រៀមសម្រាប់ពេលអាសន្នដូចជា៖ អស់សាំង, កង់បែកនៅពេលដែលអ្នកកំពុងធ្វើតំណើរ, ប៉ូលីសផាក, បង់ប្រាក់សំណងនៅពេលដែលអ្នកជិះបុកគេ។ល។​ 

 

ទាំងនេះគឺអាចកើតឡើងបានគ្រប់ពេលវេលាជាពិសេសនោះវាតែងតែកើតនៅពេលដែលអ្នកមិនបានត្រៀមខ្លួនជាមុន។​ យើងមិនអាចមិនឲ្យវាកើតឡើងមកលើយើងទៀតបានទេ​ ប៉ុន្តែយើងអាចត្រៀមខ្លួនមុនពេលដែលវាកើតឡើង។ នៅពេលដែលពួកគេជួបបញ្ហាទាំងនេះ យុវជនភាគច្រើន តែងតែហៅបងប្អូនឬក៏មិត្តភក្ដិមកជួយដោះស្រាយ ប៉ុន្តែធ្វើដូចច្នេះមិនមែនជាជម្រើសល្អសម្រាប់អ្នកទេ។

 

អញ្ចឹងថ្ងៃនេះស្ពាននៅទីនេះដើម្បីជួយអ្នកដើម្បីត្រៀមខ្លួនសម្រាប់ការចំណាយដែលមិនបានព្រៀងទុក។