កម្ចី

3សំនួរដែលមានចម្ងល់ច្រើនជាងគេអំពីហាងបញ្ចាំ

ប្រសិនបើអ្នកត្រូវការអ្វីដែលលឿនហើយគ្មានកន្លែងណាដែលត្រូវលក់បាន កុំបារម្ភនៅមានហាងបញ្ចាំរងចាំអ្នក។ សេវាបញ្ចាំផ្ដល់នូវជម្រើសដ៏ងាយស្រួលនិងទំនុកចិត្តដល់អតិថិជនសម្រាប់ការខ្ចីប្រាក់។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកនូវចម្ងល់មួយចំនួនដែលបងប្អូនយើងច្រើនមានចម្ងល់។

 

  • តើហាងបញ្ចាំស្របច្បាប់ដែរឬទេ?

ចម្លើយគឺ មែនហើយ! ហាងបញ្ចាំគឺស្របច្បាប់នៅប្រទេសកម្ពុជាយើងហើយ ប៉ុន្តែលុះត្រាតែហាងបញ្ចាំទាំងនោះបានទទួលបានការឲ្យសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហាងបញ្ចាំដែលមានប័ណ្ណធ្វើតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពួកគេគ្រប់គ្រងពីច្បាប់យ៉ាងត្រឹមត្រូវ (លុះត្រាតែរបស់ទាំងឡាយណាដែលមិនមែនបានដោយលួចគេ)។

 

ប៉ុន្តែនេះនៅតែជាបញ្ហា។ នៅមានហាងបញ្ចាំមួយចំនួនតូចទៀតដែល​បានបើកដោយមិនបានសុំសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្តែរដ្ឋាភិបាលកំពុងរកវិធានការបិទនិងដាក់ទោសចំពោះហាងទាំងឡាយណាដែលមិនបានសុំសិទ្ធត្រឹមត្រូវ។