ធានារ៉ាប់រង

ប្រភេទធានារ៉ាប់រងដែលមាននៅប្រទេសកម្ពុជា

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ https://bit.ly/2V8JKz0
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ https://www.facebook.com/speanluycoltd/
Smart 0969009292
Cellcard 077712053
Metfone 0882169742

នៅក្នុងប្រទេសកម្ពុជា ពួកយើងបានចែកការធានារ៉ាប់រងជា២ផ្នែក ការធានារ៉ាប់រងជីវិត និង ការធានារ៉ាប់រងទូទៅ។ ថ្ងៃនេះអត្ដបទរបស់យើងនឹងផ្ដល់គំនិតមួយចំនួនថាតើមានធានារ៉ាប់រងអ្វីខ្លះដែលយើងរាល់គ្នាអាចទិញបាននៅប្រទេសកម្ពុជា៖

ការធានារ៉ាប់រងលើជីវិត

ការធានារ៉ាប់រងលើជីវិតបង្កើតឡើងដើម្បីផ្ដល់ជូនប្រាក់ដ៏មានសុវត្ដិភាពបំផុតទៅកាន់ក្រុមគ្រួសាររបស់អ្នកណានៅពេលដែលអ្នកបានលាចាកលោកទៅ ឬមួយក៏ពិការនៅមួយកន្លែង។

ភាគច្រើនគេជ្រើសរើសយកការធានារ៉ាប់រងលើជីវិតមានការកំណត់។ វាងាយស្រួលក្នុងការផ្គត់ផ្គង់ ប៉ុន្តែវារ៉ាប់រងចំពោះបុគ្គលនោះក្នុងរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ធានារ៉ាប់រងជីវិតពេញលេញវិញ មានតម្លៃថ្លៃជាងធានារ៉ាប់រងជីវិតដែលមានរយៈពេលកំណត់ ប៉ុន្តែវាផ្ដល់នូវការរ៉ាប់រងគ្រប់ទាំងអស់នៅក្នុងជីវិតរបស់អ្នកហើយមានសុវត្តិភាពក្នុងមួយជីវិតរបស់អ្នក។ 

ធានារ៉ាប់រងទូទៅ

នៅប្រទេសយើងមានធានារ៉ាប់រងទូទៅចំនួន៤ប្រភេទ៖

  • ធានារ៉ាប់រងសុខភាព

ធានារ៉ាប់រងសុខភាពជាទួទៅរ៉ាប់រងទៅលើចំនាយខាងថ្នាំពេទ្យដែលទាក់ទងទៅនឹងបញ្ហាសុខភាពដែលបុគ្គលជួបប្រទះ។ វាមានគម្រោងជាច្រើន គឺជាទូទៅមានគោលការណ៏ ដែលរ៉ាប់រងទៅបុគ្គលចំពោះរយៈពេលកំឡុងមួយឆ្នាំពេញហើយរ៉ាប់រងតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ និងបញ្ហាសុខភាពតែប៉ុណ្ណោះ។