កម្ចី

ចំណុចសំខាន់ៗដែលមនុស្សគ្រប់រូបគួរស្វែងយល់អំពីប្រាក់ផ្ទាល់ខ្លួន

  • ចំណាយទៅលើអ្វីដែលអ្នកអាចផ្គត់ផ្គង់បាន 

រៀបចំប្រាក់របស់អ្នកឲ្យស្រួលបួលជាមុនសិន។ កុំចំណាយទៅលើអ្វីដែលអ្នកមិនមានលទ្ធភាពទិញឲ្យសោះ។ ចងចាំថា បំណុលក៏អាចស្មុគស្មាញបានដែរ ដូចនេះព្យាយាមមានវាឲ្យតិចបំផុត។​ ឲ្យអទិភាពក៏ជាចំនុចសំខាន់ដែរ​ ត្រូវអោយអទិភាពទៅលើតម្រូវការរបស់អ្នកមុនជាជាងរបស់ដែលអ្នកគ្រាន់តែចង់បាន។

 

  • មាន​ធានារ៉ាប់រងជីវិត 

ធានារ៉ាប់រងគឺជាកត្តាដែលសំខាន់មួយ ដែលអាចរ៉ាប់រងថ្លៃព្យាបាលនិងបញ្ហាសុខភាព។ ថ្លៃព្យាបាលនិងធានារ៉ាប់រងជិវិតគឺមានអត្ថប្រយោជន៏ទូទាំងសកល។

 

  • វិនិយោគពេលនៅក្មេង

វិនិយោគតាមតែអ្នកអាចទៅបានពេលដែលអ្នកនៅក្មេង ផលប្រយោជន៏គឺនៅ១០ឆ្នាំក្រោយ។ ព្យាយាមកាត់បន្ថយចំណាយទាំងឡាយណាដែលឥតប្រយោជន៏។ ប៉ុន្មានឆ្នាំតំបូងនៃការដែលអ្នកវិនិយោគនិងមានភាពខុសគ្នារវាងអ្នកនិងអ្នកដែលវិនិយោគពេលក្រោយ។ សាកគិតថាអ្នកចំណាយ$2ទៅទិញកាហេ្វ វានិងឡើងទៅដល់$700​ក្នុងមួយឆ្នាំ!