កម្ចី

ចំណុចសំខាន់ៗដែលមនុស្សគ្រប់រូបគួរស្វែងយល់អំពីប្រាក់ផ្ទាល់ខ្លួន

ប្រាក់ផ្ទាល់ខ្លួនគឺជាចំណុចមួយដែលនៅក្នុងជីវិតរបស់យើងម្នាក់ៗគួរតែស្វែងយល់និងចេះគ្រប់គ្រងវាដោយខ្លួនឯង។ ថ្ងៃនេះពួកយើងនឹងចែកចាយអ្នកអំពីចំនុចសំខាន់ៗនៃប្រាក់ផ្ទាល់ខ្លួនរបស់លោកអ្នក៖

 

  • ផែនការ 

ការរៀបចំផែនការគឺជា ចំណុចមួយដែលសំខាន់ជាងគេចំពោះការរៀបចំថវិការផ្ទាល់ខ្លួន។ ការរៀបចំដោយគិតបញ្ចូលទាំង គម្រោងខ្លី​និងយូរ​ និងចំនួនប្រាក់ប៉ុន្មានដែលអ្នកចង់សន្សំ។ បែងចែករវាងប្រាក់​ដោយរាប់បញ្ចូលទាំងប្រាក់ត្រៀមសម្រាប់មហាវិទ្យាល័យ ប្រាក់ត្រៀមពេលរៀបការ ក៏ដូចជាប្រាក់សម្រាប់ដំណើកំសាន្តជំវិញពិភពលោក។ល។ បន្ទាប់រៀបចំគម្រោងថាចំនួនប៉ុន្មានដែលអ្នកត្រូវការដើម្បីសម្រេចបាន។

 

  • ឆាប់សន្សំ ឆាប់វិនិយោគ

ឆាប់សន្សំមានន័យថា មានទុនគ្រប់គ្រាន់សម្រាប់បោះទុន។ មានន័យថាវាអាចឲ្យអ្នកវិញលើសពីអ្វីដែលអ្នកសន្សំទៅទៀត។ (ដើម្បីដឹងបន្ថែមអំពីការប្រាក់ សូមមើលអត្ថបទរបស់យើងពីមុនមក)

 

  • ឲ្យលុយធ្វើការឲ្យអ្នកវិញ

ប្រសិនបើ អ្នកឆាប់វិនិយោគ ប្រាកដណាស់ថាប្រាក់នឹងធ្វើការឲ្យអ្នកវិញជាមិនខាន ទាំងនៅក្នុងចំណែកប្រាក់ចំណេញ។

 

  • ចំណាយឲ្យមានប្រយោជន៏ 

កុំធ្លាក់ខ្លួនដើម្បីឲ្យអ្នកមើទៅអ្នកជាមាន។ សាកឲ្យ ប្រាក់ $1000 ទៅបុរសធម្មតានិងបុរសអ្នកមាន បុរសធម្មតានឹងមកវិញដោយម៉ូតូថ្មីមួយគ្រឿង ដោយបុរសអ្នកមានបើកគណនីយដើម្បីទុកវិនិយោគនៅថ្ងៃអនាគត។ នេះគឺជាភាពខុសគ្នានៃការគិតរវាងមនុស្សទទូទៅនិងមហាសេដ្ឋី។