ចំណុចគួរតែពិចារណាមុនពេលអ្នកសម្រេចចិត្តដាក់ប្រាក់កម្ចី

ប្រជាជនខ្មែរជាច្រើនបានខ្ចីប្រាក់កម្ចីពីធនាគារ ប៉ុន្តែមិនមានលទ្ធភាពក្នុងការសង ជាពិសេសប្រជាជនមកពីបណ្ដាខេត្ត វាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ អញ្ចឹងហើយថ្ងៃនេះស្ពាននិងប្រាប់អ្នកនូវអ្វីដែលគួរតែពិចារណាមុនពេលដាក់ប្រាក់កម្ចី។ ទាំងនេះមានដូចជា:

 

  • សន្សំមុនពេលដែលអ្នកខ្ចី សន្សំគឹជាវិធីមួយល្អជាជាងខ្ចីប្រាក់។ វាមិនមែនជាការងាយស្រួលទេក្នុងការសន្សំ តែព្យាយាមនិងធ្វើវាម្ដងមួយៗ។​ ធ្វើម្ដេចទៅទើបសន្សំលុយបាន? នៅទីនេះ http://spean-kh.com/category/saving/

 

  • ប្រសិនបើអ្នកមិនធ្វើការទេ​ តែអ្នកត្រូវការខ្ចីលុយ យោបល់របស់យើងគឺ កុំខ្ចី។ សូមចងចាំថាការខ្ចីលុយពីធនាគារមិនមែនជាការខ្ចីដោយទទេរទេ។ នេះគឺជាបញ្ហាដ៏ធំមួយដែលប្រជាជនខ្មែរយើងមានការយល់ច្រលំ វាអាចធ្វើឲ្យអ្នកបាត់បង់អ្វីគ្រប់យ៉ាងនៅចុងក្រោយ។ ប៉ុន្តែ ប្រសិនបើអ្នកកំពុងតែធ្វើការអញ្ចឹងមិនអីទេ​ តែច្បាស់ថាអ្នកមានលទ្ធភាពក្នុងការសង។

 

  • អ្នកគួតែដឹងការប្រាក់ប៉ុន្មានអ្នកត្រូវបង់ទៅធនាគារ។ (ដើម្បីប្រៀបធៀបការប្រាក់នៅកម្ពុជា សូមចូល http://spean-kh.com/) នៅលើគេទំព័រខាងលើ អ្នកអាចប្ដូគោលបំណងដែលអ្នកចង់ខ្ចី យើងបង្ហាញអ្នកអត្រាការប្រាក់គ្រប់ទាំងអស់។

Posted in កម្ចី.