未分類 Uncategorised

[:kh]វិធីងាយៗដើម្បីការពារអ្នកពីវិបត្តិហិរញ្ញវត្ថុ[:en]Easy ways to protect yourself from financial crisis[:]

[:kh]នៅពេលដែលអ្នកត្រូវចំណាយចំពេលដែលមិនបានគ្រោងទុកជាមុនដូចជា ជួសជុលឡាន​ឬក៏ពិនិត្យមើលសុខភាពជាដើម យើងមិនបានគ្រោងទុកហេតុការណ៏នេះជាមុនទេ។ វិបត្តិហិរញ្ញ​វត្ថុកើតមកពី ការបាត់បង់ការងារ បញ្ហាសុខភាព ដែលកើតឡើងដោយមិនមានការគ្រោងទុកជាមុន។​ ដើម្បីត្រៀមខ្លួនសម្រាប់ហេតុការណ៏ទាំងនេះ ស្ពានមានវិធីមួយចំនួនចែកចាយជូនមានដូចជា

 

  • ដឹងអំពីទ្រព្យដែលអ្នកមាន

អ្នកអាចដឹងបានទេ លុះត្រាតែ​អាចអ្នកស្គាល់ច្បាស់អំពីចំណូលនិងចំណាយរបស់អ្នកជាមុនសិន។ ជាតំបូង កំណត់ចំណូលជាមធ្យមដែលគិតបញ្ចូលទាំងប្រាក់ខែនិងចំណូលផ្សេងៗដែលអ្នកបានមក។ បន្ទាប់មក រាយនូវចំណាយជាមធ្យមប្រចាំខែ ដោយគិតបញ្ចូលទាំងបំណុលដែលអ្នកមិនទាន់សងហើយ ហើយបូកបញ្ចូលចំណាយសរុបរបស់អ្នក។

 

ប្រសិនបើចំណូលច្រើនជាងចំណាយ​ អ្វីដែលខុសគ្នានោះគឺអ្នកអាចយកចិត្តទុកដាក់ទៅលើការសន្សំសម្រាប់ប្រើប្រាស់សម្រាប់ពេលដែលមិនបានគ្រោងទុក។​ តែបើសិនជាការចំណាយច្រើនជាងចំណូលវិញ អ្នកគួរតែពិនិត្យមើលប្រាក់ដែលអ្នកមាន និងស្វែងរកនូវអ្វីដែលអ្នកអាចបន្ថយក្នុងការចំណាយរបស់អ្នកបាន។

 

  • បង្កើតថវិការសម្រាប់ពេលអាសន្ន

នៅពេលដែលអ្នកដឹងច្បាស់អំពីប្រាក់ដែលអ្នកមាន  អ្នកអាចគណនាតំរូវការណាដែលត្រូវចំណាយទាបបំផុត ដើម្បីការពារការចំណាយរបស់អ្នក។ បន្ទាប់មក ចាប់ផ្ដើមឲ្យតម្លៃទៅលើវិក័យប្រ័ត​ ហើយមើលទៅលើការចំណាយ​។ ជាបន្ទាប់ រាយអ្វីដែលចាំបាច់រាល់ខែ ដែលជាការចំណាយមិនអាចខ្វះបានឬក៏ត្រូវតែបង់ជាប្រចាំខែដូចជា ប្រាក់កម្ចីទិញផ្ទះ ថ្លៃកាតទូរស័ព្ទ និងឧបករណ៏ប្រើប្រាស់ផ្សេងៗ។ បន្ទាប់មករាយនូវចំណាយដែលមិនចាំបាច់ដែលអ្នកមាន ដូចជា​​ ទៅផឹកកាហ្វេខាងក្រៅ។