អាជីវកម្ម

[:kh]តើភាសាអាចជួយឲ្យអ្នកកើនប្រាក់ខែបានដែរឬទេ?[:en]Can language help you get higher salary?[:]

[:kh]ភាសាគឺពិតជាមានតម្រូវការចាំបាច់ណាស់ជាពិសេសសម្រាប់ប្រទេសដែលកំពុងអភិវឍ្ឍនដូចជាប្រទេសកម្ពុជាយើងជាដើម ដូច្នេះហើយ រៀនភាសាថ្មីៗ គឺពិតជាសំខាន់ណាស់នៅក្នុងកន្លែងដែលអ្នកធ្វើការ។ ប្រសិនបើអ្នកមានជំនាញច្បាស់លាស់ ប៉ុន្តែអ្នកអាចនិយាយតែភាសាខ្មែរមួយ បើអញ្ចឹងមែន វានឹងមានបញ្ហាជាមិនខាន ពីព្រោះអ្នកមិនមែនធ្វើការជាមួយជនជាតិខ្មែររហូតនោះទេ ហើយជនបរទេសភាគច្រើននៅប្រទេសរបស់យើង អត់និយាយខ្មែរបានល្អប៉ុន្មានដែរ។

 

ជំនាញគឺជារឿងមួយដ៏សំខាន់សម្រាប់ការងាររបស់អ្នក ប៉ុន្តែភាសាគឺមុខវិជ្ជាបន្ថែមមួយដ៏ធំ។ វាអាចជួយអ្នកក្នុងការស្វែងរកការងារធ្វើបានយ៉ាងងាយស្រួល។

 

ប្រជាជនខ្មែរភាគច្រើនអាចនិយាយភាសាអង់គ្លេសបាន ប៉ុន្តែប្រសិនបើអ្នកអាចនិយាយនូវភាសាដែលក្រុមហ៊ុនអ្នកកំពុងធ្វើកា​របានថែមទៀត នោះអ្នកនឹងមានឱកាសខ្ពស់ក្នុងការឡើងតំណែងជាមិនខាន។ ឧទាហរណ៏ថា ក្រុមហ៊ុនជប៉ុនភាគច្រើននៅប្រទេសកម្ពុជាមានទំនាក់ទំនងជាភាសាអង់គ្លេសបាន តែប្រសិនបើអ្នកអាចនិយាយជាភាសាជប៉ុនបានទៀតនៅកន្លែងធ្វើការរបស់អ្នក នោះឱកាសនៃការឡើងតំណែងរបស់អ្នកមានអទិភាពខ្ពស់។