ធានារ៉ាប់រង

[:kh]គុណប្រយោជន៏នៃការធានារ៉ាប់រងជីវិត[:en]Benefits of getting an insurance[:]

[:kh]ជិវិតគឺរមែងតែងតែមានបញ្ហាសម្រាប់ឲ្យអ្នកដោះស្រាយបញ្ហាទាំងនោះ។ អ្នកមិនអាចហាមឃាត់បញ្ហាមិនឲ្យចូលមកបានទេ តែអ្វីដែលយើងអាចជួយអ្នកបាននោះគឺផ្ដល់នូវការ ការពារជីវិតជូនអ្នកហើយ ​វាគឺជាការធានារ៉ាប់រងជីវិត។

 

ការធានារ៉ាប់រងជីវិតមានន័យថា​​​ ការផ្ដល់នូវការការពារប្រាក់របស់លោកអ្នក​ ពីព្រោះយើងទាំងអស់គ្នាដឹងហើយថាគ្រោះមហន្តរាយអាចកើតឡើងគ្រប់ពេលវេលា។ ធានារ៉ាប់រងមានច្រើនជម្រើស។ វាអាចនឹងពិបាកសម្រេចចិត្តថាការធានារ៉ាប់រងណាដែលបំពេញតំរូវការជូនអ្នកបំផុតបាន។ ចំណាយប្រាក់ទៅលើធានារ៉ាប់រងណាដែលសាកសមទៅនឹងហេតុការណ៏របស់អ្នកបំផុត។

 

ចំនេះដឹងបន្ទាប់បន្សំខ្លះៗក៏អាចផ្ដល់ជាគំនិតជូនអ្នកក្នុងពេលទិញធានារ៉ាប់រងណាដែលល្អហើយអាចការពារអ្នកនិងក្រុមគ្រួសាររបស់អ្នកបាន នេះគឺជាវិធីដែលអាចរ៉ាប់រងបញ្ហារបស់អ្នកបាន។

 

នៅពេលដែលអ្នកទិញធានារ៉ាប់រងមានន័យថាអ្នកផ្ទេរថ្លៃដែលអ្នកបាត់បង់ទៅឲ្យក្រុមហ៊ុនធានារ៉ាប់រងជិវិតបង់ជូនថ្លៃដែលបាត់បង់នោះ ជំនួសអ្នកវិញ។ ក្រុមហ៊ុនធានារ៉ាប់រងជិវិតវិនិយោគទៅលើកញ្ចប់សុវត្ដិភាព ព្រមទាំងបង់ជូនអ្នកវិញនៅពេលដែលមានការតទៀមទារ។

 

ថ្ងៃនេះស្ពាននិងបង្ហាញអ្នកនូវផលប្រយោជន៏នៃការទិញប័ណ្ណធានារ៉ាប់រងនៅប្រទេសកម្ពុជា។