កម្ចី

ទិញផ្ទះ ឬជួលផ្ទះ? មួយណាប្រសើរជាង?

៣. ភាពស្កប់ស្កល់ក្នុងចិត្ត VS ព្រួយបារម្ភតិច

ជាធម្មតា ការមានផ្ទះជារបស់ខ្លួន តែងតែធ្វើឱ្យអ្នកមានអារម្មណ៍ថា មានសុវត្ថិភាពជាង។ ការធ្វើជាម្ចាស់ផ្ទះរបស់ខ្លួន អាចបញ្ជាក់ពីការពិត ដែលថា អ្នកមានសមត្ថភាពអាចផ្តល់ឱ្យគ្រួសាររបស់អ្នកបាននូវស្ថេរភាពនៃការរស់នៅកាន់តែច្រើន ដោយសារអ្នកដឹងថា នឹងលែងនរណាដែលអាចដេញអ្នកចេញបានហើយ។ ទោះជាយ៉ាងណាក្ដី ក្នុងនាមជាម្ចាស់ផ្ទះម្នាក់ អ្នកនូវតែមានរឿងជាច្រើនដែលត្រូវព្រួយបារម្ភជានិច្ច។ ឧទាហរណ៍ ការថែរក្សា និងជួសជុលផ្ទះ ដើម្បីរក្សាតម្លៃអចលនទ្រព្យ។ នៅក្រោមបរិយាកាសក្តៅ និងធូលីនៅប្រទេសកម្ពុជា ផ្ទះជារឿយៗតែងតែឆាប់ចាស់ ក្នុងរយៈពេល 5 ឬ 10 ឆ្នាំ។ ផ្ទុយទៅវិញ ក្នុងនាមជាអ្នកជួលម្នាក់ អ្នកមិនចាំបាច់ព្រួយបារម្ភអំពីបញ្ហាទាំងនេះទេ។ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើង អ្នកគ្រាន់តែប្រាប់ម្ចាស់ផ្ទះរបស់អ្នក នោះគេនឹងរកវិធីដោះស្រាយអោយអ្នកហើយ។ អ្វីដែលអ្នកត្រូវធ្វើ នោះគឺ បន្ដបង់ថ្លៃឈ្នួល ហើយឱ្យអ្នកដទៃជាអ្នកព្រួយបារម្ភអំពីបញ្ហាទាំងនេះវិញ។ ដូច្នេះ ប្រសិនបើ អ្នកគ្រាន់តែត្រូវការរកកន្លែងសម្រាក ឬគ្មានចេតនាស្នាក់នៅកន្លែងមួយយូរ ការជួល អាចជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។