កម្ចី

ទិញផ្ទះ ឬជួលផ្ទះ? មួយណាប្រសើរជាង? Buying or Renting? Which one is better?

២. ភាពបត់បែន Vs. ស្ថេរភាព

ខុសពីការមានផ្ទះជារបស់ខ្លួន ការជួលកន្លែងគេស្នាក់នៅ ផ្តល់ឱ្យអ្នកនូវសេរីភាព ក្នុងផ្លាស់ប្ដូរលំនៅស្ថានភ្លាមៗដោយមិនបាច់បារម្ភអ្វីច្រើន។ ប្រសិនបើ អ្នកមិនចូលចិត្តកន្លែងដែលអ្នកជួល អ្នកអាចចាកចេញ និងរកមើលកន្លែងនៅថ្មីបានភ្លាមៗ។ មានផ្ទះល្វែងរាប់រកនៅកណ្តាលរាជធានីភ្នំពេញដែលអ្នកអាចជ្រើសរើសបាន។ ដូចគ្នានេះផងដែរ ប្រសិនបើ អ្នកចូលចិត្តការរស់នៅបណ្តោះអាសន្ន ដោយមិនមានគំនិត ចង់ស្នាក់នៅកន្លែងណាមួយយូររាប់ឆ្នាំ នោះការមានផ្ទះជារបស់ខ្លួន ប្រហែលមិនមែនជាជម្រើសដែលត្រឹមត្រូវសម្រាប់អ្នកឡើយ។ ជាមួយនឹងគុណសម្បត្តិទាំងនេះ ការជួលផ្ទះក៏ផ្ដល់ផលវិបាកដល់អ្នកដូចគ្នា ថ្វីត្បិតតែការជួលផ្ទះអាចអោយអ្នកបត់បែនបានស្រួល ប៉ុន្ដែវាមិនមានស្ថេរភាពឡើយ។ ម្ចាស់ផ្ទះ តែងតែមានសិទ្ធិដំឡើងថ្លៃជួល ឬស្នើសុំឱ្យអ្នកផ្លាស់ចេញ មុនពេលដែលអ្នកបានត្រៀមខ្លួន។ ប្រសិនបើ អ្នកជាម្ចាស់ផ្ទះរបស់ខ្លួនវិញ អ្នកនឹងមិនបាច់បារម្ភពីបញ្ហានេះឡើយ អ្នកអាចស្នាក់នៅយូរប៉ុណ្ណាក៏បានតាមតែអ្នកចង់។