កម្ចី

ទិញផ្ទះ ឬជួលផ្ទះ? មួយណាប្រសើរជាង? Buying or Renting? Which one is better?

តើអ្នកកំពុងគ្រោងនឹងទិញផ្ទះមួយ ក្នុងពេលឆាប់ៗនេះមែនទេ? តើវាពិតជាការល្អ សម្រាប់លុយ និងជីវិតរបស់អ្នកមែនឬ? សូមអានព័ត៌មានក្នុងអត្ថបទនេះ ដើម្បីដឹងពីភាពខុសគ្នារវាងការទិញ និងការជួលផ្ទះ!

នៅពេលដែលអ្នកធ្វើការសម្រេចចិត្តថា នឹងជួល ឬទិញ កន្លែងរស់នៅណាមួយ កត្តាធំៗ ពីរ ដែលអ្នកគួរពិចារណាគឺ កត្តាហិរញ្ញវត្ថុ និងកត្តាមិនមែនហិរញ្ញវត្ថុ។
បន្ទាប់ពី អ្នកបានស្រាវជ្រាវយ៉ាងហ្មត់ចត់ អំពីបញ្ហាហិរញ្ញវត្ថុ ដែលទាក់ទងនឹងការជួល និងការទិញហើយនោះ វាដល់ពេលដែលអ្នកគួរពិចារណាបញ្ហានេះ ទស្សនវិស័យផ្សេងវិញម្ដង។ កត្ដាមិនមែនជាបញ្ហាហិរញ្ញវត្ថុដែលអ្នកគួរសិក្សា ពាក់ព័ន្ធនឹងបុគ្គលិកលក្ខណៈ សមត្ថភាព និងទស្សនៈវិស័យរបស់អ្នក។