未分類 Uncategorised

ចំណេះដឹងសំខាន់ៗខាងប្រាក់កាសសម្រាប់សិស្សមហាវិទ្យាល័យ

Posted on

ចូលមកដល់មហាវិទ្យាល័យគឺជាការចាប់ផ្ដើមនូវជំពូកថ្មីនៃជីវិតរបស់យើងរាល់គ្នា។ វាពិតជាពិបាកសម្រាប់យើងរាល់គ្នាក្នុងការយល់ដឹងអំពីប្រាក់។ ប៉ុន្តែកុំព្រួយអី ថ្ងៃនេះស្ពាននឹងចែកចាយគំនិតខ្លះៗ៖   កាន់តែឆាប់គ្រប់គ្រងប្រាក់កាន់តែឆាប់មាន នៅពេលអ្នកនៅក្មេងវាស្រួលទេក្នុងការគិត មិនចាំបាច់ចាប់ផ្ដើមគ្រប់គ្រងប្រាក់ក៏បាន អ្នកប្រហែលជាគិតហើយថាអ្នកនៅសល់ពេលជាច្រើនទៀតដើម្បីសន្សំវា ប៉ុន្ដែសូមចងចាំថា វាមិនចេះយឺតទេក្នុងការឆាប់ធ្វើវា។   ចំណាយឲ្យបានតិចជាងចំណូល នៅប្រទេសកម្ពុជាយើង និសិត្សភាគច្រើនមិនចង់ចាប់ផ្ដើមមានការងារក្នុងពេលសិក្សាទេលុះត្រាតែបញ្ចប់ការសិក្សាជាមុនសិន។​ បើអញ្ចឹង ប្រសិនបើម្ដាយឪពុករបស់អ្នកផ្ដល់ប្រាក់ដល់អ្នក $20 នៅក្នុងមួយអាទិត្យ អ្នកគួតែចំណាយប្រាក់ត្រឹមតែ​ $10 ទៅ $15 ទៅបានហើយ ជាជាង​ចាយទាំងអស់។ ប៉ុន្តែប្រសិនបើអ្នកមានការងារធ្វើក្នុងពេលរៀនសូត្រ អ្នកអាចធ្វើតាមវិធីខាងលើបានដូចគ្នា។​   ចាប់ផ្ដើមធ្វើការសន្សំប្រាក់ឲ្យក្លាយទៅជាទម្លាប់ តំបូងអ្នកនឹងជួបការលំបាកនៅពេលសន្សំ ពីព្រោះអ្នកមានរបស់ជាច្រើនដែលអ្នកចង់ទិញ ប៉ុន្តែនៅពេលដែលអ្នកផ្ដាច់ជ្ញាចិត្តធ្វើវាលុះត្រាតែតែវាក្លាយជាទម្លាប់ទៅនោះអ្នកនឹងបានជោគជ័យ មិនត្រឹមតែប៉ុនោះទេ អ្នកនឹងសល់ប្រាក់មួយចំនួនធំបន្ទាប់ពីបញ្ចប់ការសិក្សា។ នេះគឺជាអត្តបទដែលទាក់ទងទៅនឹងការសន្សំប្រាក់នៅសាលាលុយ https://spean-kh.com/category/saving/

未分類 Uncategorised

ខ្ចីប្រាក់ឬក៏សន្សំប្រាក់? តើមានអ្វីល្អនិងអាក្រក់ខ្លះទៅ?

Posted on

នៅពេលដែលអ្នកខ្ចីប្រាក់ អ្នកត្រូវបង់ការប្រាក់។ ប៉ុន្តែប្រសិនបើអ្នកសម្រចចិត្តមិនខ្ចីប្រាក់ទេ អ្នកមិនមានប្រាក់គ្រប់គ្រាន់ក្នុងការចាប់ផ្ដើមអាជីវកម្មផ្សេងៗ។ វាហាក់បីដូចជាពិបាកសម្រាប់អ្នកខ្ចីប្រាក់ក្នុងការសម្រេចចិត្ត។​ ហេតុដូចនេះហើយទើបថ្ងៃនេះស្ពាននាំយកអត្ដបទមួយនេះឡើង។ គុណសម្បត្តិ ការខ្ចីប្រាក់   លឿន: អ្នកនិងអាចដកប្រាក់បានលឿនជាងការខ្ចីប្រាក់ ពីព្រោះការសន្សំត្រូវការពេលច្រើន។    អ្នកអាចប្រើប្រាស់ប្រាក់បានច្រើនជាងប្រាក់ដែលអ្នកមាន​នៅក្នុងគណនីយសន្សំ: នៅពេលដែលអ្នកត្រូវការប្រាក់ច្រើន។ ប្រាក់សន្សំរបស់អ្នកប្រហែលជាមិនគ្រប់នូវចំនួនដែលអ្នកត្រូវការនោះទេ។   ការសន្សំប្រាក់   អ្នកមិនជំពាក់ធនាគារនោះទេ: អ្នកមានសេរីភាពក្នុងការប្រើប្រាស់ប្រាក់របស់ខ្លួនឯងដោយមិនចាំបាច់ខ្ចីពីធនាគារ។ អ្នកមិនចាំបាច់មានសំពាធ​នៃការជំពាក់ប្រាក់ពីធនាគារ ហើយជាពិសេសនោះអ្នកមិនចាំបាច់មានកាតព្វកិច្ចក្នុងការបង់ប្រាក់ទៅធនាគាររាល់ខែនោះទេ។

未分類 Uncategorised

វិធីងាយៗដើម្បីជួយឲ្យមនុស្សវ័យជំទង់ត្រៀមសម្រាប់ចំណាយដែលមិនបានគ្រោងទុក

Posted on

ចំណាយដែលមិនមានការគ្រោងទុក គឺរាល់ចំណាយទាំងឡាយណាដែលអ្នកអាចយកមកប្រើប្រាស់​ឬក៏យកមកដោះស្រាយបានភ្លាមៗ។ យុវវ័យភាគច្រើននៅប្រទេសកម្ពុជាបានចំណាយប្រាក់ទៅលើរបស់ជាច្រើនដូចជា៖ ម្ហូប, ខោអាវ, ទៅមើលកុន, និងជាច្រើនទៀត។   បញ្ហានោះគឺគាត់មិនបានទុកប្រាក់ត្រៀមសម្រាប់ពេលអាសន្នដូចជា៖ អស់សាំង, កង់បែកនៅពេលដែលអ្នកកំពុងធ្វើតំណើរ, ប៉ូលីសផាក, បង់ប្រាក់សំណងនៅពេលដែលអ្នកជិះបុកគេ។ល។​    ទាំងនេះគឺអាចកើតឡើងបានគ្រប់ពេលវេលាជាពិសេសនោះវាតែងតែកើតនៅពេលដែលអ្នកមិនបានត្រៀមខ្លួនជាមុន។​ យើងមិនអាចមិនឲ្យវាកើតឡើងមកលើយើងទៀតបានទេ​ ប៉ុន្តែយើងអាចត្រៀមខ្លួនមុនពេលដែលវាកើតឡើង។ នៅពេលដែលពួកគេជួបបញ្ហាទាំងនេះ យុវជនភាគច្រើន តែងតែហៅបងប្អូនឬក៏មិត្តភក្ដិមកជួយដោះស្រាយ ប៉ុន្តែធ្វើដូចច្នេះមិនមែនជាជម្រើសល្អសម្រាប់អ្នកទេ។   អញ្ចឹងថ្ងៃនេះស្ពាននៅទីនេះដើម្បីជួយអ្នកដើម្បីត្រៀមខ្លួនសម្រាប់ការចំណាយដែលមិនបានព្រៀងទុក។ 

未分類 Uncategorised

3សំនួរដែលមានចម្ងល់ច្រើនជាងគេអំពីហាងបញ្ចាំ

Posted on

ប្រសិនបើអ្នកត្រូវការអ្វីដែលលឿនហើយគ្មានកន្លែងណាដែលត្រូវលក់បាន កុំបារម្ភនៅមានហាងបញ្ចាំរងចាំអ្នក។ សេវាបញ្ចាំផ្ដល់នូវជម្រើសដ៏ងាយស្រួលនិងទំនុកចិត្តដល់អតិថិជនសម្រាប់ការខ្ចីប្រាក់។ ថ្ងៃនេះស្ពាននឹងប្រាប់អ្នកនូវចម្ងល់មួយចំនួនដែលបងប្អូនយើងច្រើនមានចម្ងល់។   តើហាងបញ្ចាំស្របច្បាប់ដែរឬទេ? ចម្លើយគឺ មែនហើយ! ហាងបញ្ចាំគឺស្របច្បាប់នៅប្រទេសកម្ពុជាយើងហើយ ប៉ុន្តែលុះត្រាតែហាងបញ្ចាំទាំងនោះបានទទួលបានការឲ្យសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ហាងបញ្ចាំដែលមានប័ណ្ណធ្វើតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ពួកគេគ្រប់គ្រងពីច្បាប់យ៉ាងត្រឹមត្រូវ (លុះត្រាតែរបស់ទាំងឡាយណាដែលមិនមែនបានដោយលួចគេ)។   ប៉ុន្តែនេះនៅតែជាបញ្ហា។ នៅមានហាងបញ្ចាំមួយចំនួនតូចទៀតដែល​បានបើកដោយមិនបានសុំសិទ្ធពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ប៉ុន្តែរដ្ឋាភិបាលកំពុងរកវិធានការបិទនិងដាក់ទោសចំពោះហាងទាំងឡាយណាដែលមិនបានសុំសិទ្ធត្រឹមត្រូវ។

未分類 Uncategorised

ប្រភេទធានារ៉ាប់រងដែលមាននៅប្រទេសកម្ពុជា

Posted on

នៅក្នុងប្រទេសកម្ពុជា ពួកយើងបានចែកការធានារ៉ាប់រងជា២ផ្នែក ការធានារ៉ាប់រងជីវិត និង ការធានារ៉ាប់រងទូទៅ។ ថ្ងៃនេះអត្ដបទរបស់យើងនឹងផ្ដល់គំនិតមួយចំនួនថាតើមានធានារ៉ាប់រងអ្វីខ្លះដែលយើងរាល់គ្នាអាចទិញបាននៅប្រទេសកម្ពុជា៖   ការធានារ៉ាប់រងលើជីវិត ការធានារ៉ាប់រងលើជីវិតបង្កើតឡើងដើម្បីផ្ដល់ជូនប្រាក់ដ៏មានសុវត្ដិភាពបំផុតទៅកាន់ក្រុមគ្រួសាររបស់អ្នកណានៅពេលដែលអ្នកបានលាចាកលោកទៅ ឬមួយក៏ពិការនៅមួយកន្លែង។ ភាគច្រើនគេជ្រើសរើសយកការធានារ៉ាប់រងលើជីវិតមានការកំណត់។ វាងាយស្រួលក្នុងការផ្គត់ផ្គង់ ប៉ុន្តែវារ៉ាប់រងចំពោះបុគ្គលនោះក្នុងរយៈពេលជាក់លាក់ណាមួយតែប៉ុណ្ណោះ។ យ៉ាងណាមិញសម្រាប់ធានារ៉ាប់រងជីវិតពេញលេញវិញ មានតម្លៃថ្លៃជាងធានារ៉ាប់រងជីវិតដែលមានរយៈពេលកំណត់ ប៉ុន្តែវាផ្ដល់នូវការរ៉ាប់រងគ្រប់ទាំងអស់នៅក្នុងជីវិតរបស់អ្នកហើយមានសុវត្តិភាពក្នុងមួយជីវិតរបស់អ្នក។    ធានារ៉ាប់រងទូទៅ នៅប្រទេសយើងមានធានារ៉ាប់រងទូទៅចំនួន៤ប្រភេទ៖   ធានារ៉ាប់រងសុខភាព ធានារ៉ាប់រងសុខភាពជាទួទៅរ៉ាប់រងទៅលើចំនាយខាងថ្នាំពេទ្យដែលទាក់ទងទៅនឹងបញ្ហាសុខភាពដែលបុគ្គលជួបប្រទះ។ វាមានគម្រោងជាច្រើន គឺជាទូទៅមានគោលការណ៏ ដែលរ៉ាប់រងទៅបុគ្គលចំពោះរយះពេលកំឡុងមួយឆ្នាំពេញហើយរ៉ាប់រងតែក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ និងបញ្ហាសុខភាពតែប៉ុនោះ។