តម្លៃគោលទាំងបីដែលត្រូវបង់ពេលទទួលកម្ចីទិញផ្ទះ 3 main fees you need to pay when getting a home loan

តម្លៃគោលទាំងបីដែលត្រូវបង់ពេលទទួលកម្ចីទិញផ្ទះ

(English in Page 5)

 

តើយើងត្រូវបង់ទៅលើថ្លៃសេវាអ្វីខ្លះពេលដែលទិញផ្ទះ?

 

ក្រៅពីតម្លៃផ្ទះហើយនោះ នៅមានថ្លៃសេវាមួយចំនួនទៀតដែលអ្នកត្រូវដឹង។

 

ទាំងនេះជា ថ្លៃសេវាបីដែលអ្នកត្រូវបង់ ពេលទទួលកម្ចីទិញផ្ទះ

 

កំហុសកាតឥណទាន Credit Card Mistakes

កំហុសកាតឥណទាន

(English in Page 5)

 

ប្រជាជនកម្ពុជាជាច្រើនមិនសូវស្គាល់ពីកាតឥណទាននោះទេ ទោះបីមានអ្នកមួយចំនួនបានប្រើ ប័ណ្ណ​ឥណពន្ធ។

ដូចនេះ ទាំងនេះគឺជា កំហុសនៃការប្រើកាតឥណទានដែលអ្នកគួរជៀសវាង។ អ្នកប្រហែលជាយល់ច្រលំរវាងកាតឥណទាន នឹងប័ណ្ណឥណពន្ធ។

ដូចនេះ សូមមកមើលពីភាពខុសគ្នារវាងកាតទាំងពីរនេះជាមុនសិន។

 

កាត ឬប័ណ្ណឥណពន្ធ គឺជាកាតដែល អ្នកអាចធ្វើការផ្ទេរលុយតាមរយៈអេឡិចត្រូនិចទៅកាន់ការទិញអ្វីមួយ ឬក៏អ្នកអាចដកប្រាក់នៅតាមទូអេធីអឹមបាន។

ឯកាតឥណទានអ្នកអាចទិញឥវ៉ាន់ឬបង់លុយលើសេវាកម្មអ្វីមួយ បន្ទាប់មកអ្នកបង់ប្រាក់តាមក្រោយ។ ចុះនរណា ជាអ្នកបង់ប្រាក់ទៅកាន់ហាងលក់ទំនិញមុនទៅ?

 

ក្រុមហ៊ុនកាតឥណទាន គឺជាអ្នកបង់ប្រាក់ជំនួសអ្នកជាមុនសិន បន្ទាប់មក អ្នកត្រូវបង់ប្រាក់ទៅអោយក្រុមហ៊ុននោះវិញ ពីព្រោះពួកគេជឿជាក់ថា អ្នកនឹងធ្វើការបង់អោយពួកគេវិញ។

នេះហើយដែលគេហៅថា ឥណទាន។