កម្ចី

គ្មានវត្ថុបញ្ចាំមែនទេ? មិនមានបញ្ហា អ្នកនៅតែអាចស្នើសុំកម្ចីបាន! No collateral? You still can apply for a loan!

  1. កម្ចីដែលមានទំហំតូច

 

ដូចយើងបានដឹងរួចមកហើយថា បច្ចុប្បន្ននេះ ទីផ្សារកម្ចីនៅកម្ពុជាមានលក្ខណៈប្រកួតប្រជែងខ្លាំង។

ដូចនេះ ធនាគារមួយចំនួន មានសេវាផ្តល់នូវប្រាក់កម្ចីខ្នាតតូច ដែលមិនតម្រូវអោយអតិថិជនចាំបាច់ត្រូវមានវត្ថុបញ្ចាំឡើយ។

ឧទាហរណ៍ដូចជា ប្រាក់កម្ចីផ្ទាល់ខ្លួនដែលមានទំហំទាបជាង 500 ដុល្លារជាដើម។

សម្រាប់កម្ចីប្រភេទនេះ អ្នកមិនចាំបាច់ត្រូវមានប្លង់ ដើម្បីដាក់បញ្ចាំនៅធនាគារទេ អ្នកគ្រាន់តែរកអ្នកធានាម្នាក់ដែលមានផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួនមកធ្វើការធានាអ្នកជាការស្រេច។

 

  1. កម្ចីម៉ូតូ

 

កម្ចីម៉ូតូ ក៏ជាកម្ចីមួយប្រភេទដែល មិនតម្រូវអោយអ្នកខ្ចីដាក់ប្លង់បញ្ចាំដែរ។

ម៉េចក៏ដូច្នេះ?

នេះគឺដោយសារតែធនាគារ នឹងសុំទុក កាតគ្រីម៉ូតូរបស់អ្នកនៅជាមួយពួកគេ។