កម្ចី

គ្មានវត្ថុបញ្ចាំមែនទេ? មិនមានបញ្ហា អ្នកនៅតែអាចស្នើសុំកម្ចីបាន! No collateral? You still can apply for a loan!

គ្មានវត្ថុបញ្ចាំមែនទេ? មិនមានបញ្ហា អ្នកនៅតែអាចស្នើសុំកម្ចីបាន!

(English in Page 4)

 

ជារៀងរាល់សប្តាហ៍ ស្ពានបានទទួលការហៅចូលតាមទូរស័ព្ទ និងសារជាង 100 ដែលទាក់ទងមកសួរពី​ពត៌មាន អំពីប្រាក់កម្ចី។

 

តាមរយៈព័ត៌មានដែលបានពីការទទួលទូរស័ព្ទ និងសារទាំងនេះ យើងបានរកឃើញថា អតិថិជនជាច្រើនមានបញ្ហាទាក់ទងនឹងវត្ថុបញ្ចាំ។

 

ជាទូទៅ នៅពេលដែលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចី ធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងស្នើសុំអោយអ្នកដាក់ប្លង់ដី ឬផ្ទះជាទ្រព្យបញ្ចាំ។ ហើយធនាគារភាគច្រើន នឹងមិនទទួលយកពាក្យស្នើសុំប្រាក់កម្ចីរបស់អ្នកទេ ប្រសិនបើអ្នកមិនមានវត្ថុបញ្ចាំដែលមានតម្លៃ។

 

ដូច្នេះហើយ តើយើងគួរធ្វើដូចម្តេចទៅ ប្រសិនបើយើងចង់ស្នើប្រាក់កម្ចី ប៉ុន្តែមិនមានវត្ថុបញ្ចាំនោះ? តើយើងគួរតែបោះបង់ចោលការតាំងចិត្តនេះដែរទេ?

 

ចម្លើយគឺ ទេ

 

ក្នុងករណីខ្លះ អ្នកនៅតែអាចទទួលបានប្រាក់កម្ចី ទោះបីជាអ្នកមិនមានវត្ថុបញ្ចាំក៏ដោយ។

 

ថ្ងៃនេះ ស្ពានចង់ចែករំលែកជាមួយអ្នក នូវប្រភេទកម្ចីមួយចំនួន ដែលមិនតម្រូវឱ្យអ្នកត្រូវមានវត្ថុបញ្ចាំ។