ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 5 – ធនាគារហ្វីលីពភីអិលស៊ី Interview with our partner 5 – Phillip Bank Plc

ពិតជាគម្រោងមួយដ៏ល្អមែន យើងសង្ឃឹមថា នឹងបានឃើញសាខារបស់ធានាគារហ្វីលីព ទូទាំងព្រះរាជាណាចក្រកម្ពុជាក្នុងពេលឆាប់ៗនេះណា។ និយាយចឹង តើអ្នកមានផ្តល់ប្រាក់កម្ចីប្រភេទអ្វីខ្លះទៅ?

ធនាគារហ្វីលីព​ មានការផ្តល់ជូនឥណទានជាច្រើនប្រភេទដើម្បីបំពេញតំរូវការអតិថិជន​ មានដូចជា ឥណទានគេហដ្ឋាន ឥណទានសំរាប់ អាជីវកម្ម បុរេប្រទាន ឥណទានបុគ្គល ឥណទានម៉ូតូ និងផ្សេងៗទៀត ។ ធនាគារហ្វីលីព ផ្តល់ជូន ឥណទានមានរយៈពេលវែង និងបត់បែនទៅតាមតម្រូវការអតិថិជន ព្រមទាំងមាន អត្រាការប្រាក់ប្រកួតប្រជែង ។

 

បច្ចុប្បន្ននេះ តាមរយៈគេហទំព័រ Spean អ្នកអាចស្នើបានតែកម្ចីម៉ូតូ និងកម្ចីផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ អ្នកមានតម្រូវការកម្ចីផ្សេងពីនេះ អ្នកក៏បានសាកសួរយើងបានដោយសេរី។

 

ថ្មីៗនេះ អ្នកទើបនឹងបានសហការជាមួយស្ពានមែនទេ? ប៉ុន្ដែ ដូចយើងបានដឹងហើយថា ស្ពានក្នុងពេលនេះគឺ មិនទាន់មានការស្គាល់ពីណាស់ណាពីសំណាក់ប្រជាពលរដ្ឋនៅឡើយទេ ដូចនេះ យើងចង់ដឹងថា ដោយសារហេតុអ្វីទៅបានជាអ្នកសម្រេចចិត្តប្រើប្រាស់សេវាកម្មរបស់គេដែរ?

ធនាគារហ្វីលីព គឺមានបំណងផ្តល់ភាពងាយស្រួលជូនអតិថិជន ពេលដែលគាត់មាន តំរូវការស្នើរសុំឥណទាន ពីធនាគារ ។ អតិថិជនអាចស្នើរសុំឥណទានតាមរយៈស្ពាន បានគ្រប់ពេល

វេលានិងគ្រប់ទីកន្លែង។ អតិថិជន អាចចំណេញពេលវេលា ដោយមិនចាំបាច់អញ្ជើញ មកដល់សាខា របស់ធនាគារហ្វីលីពក្នុងការ ស្នើរសុំ រឺដាក់ពាក្យទេ។

 

Related posts: