ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 5 – ធនាគារហ្វីលីពភីអិលស៊ី Interview with our partner 5 – Phillip Bank Plc

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 5 – ធនាគារហ្វីលីពភីអិលស៊ី

(English in Page 4)

 

នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។

 

ជួបគ្នាជាថ្មីម្ដងទៀតជាមួយស្ពាន! សម្រាប់ថ្ងៃនេះដែរ ដៃគូធនាគារសហការដែលយើងនឹងណែនាំទៅអ្នក គឺ ធនាគារហ្វីលីពភីអិលស៊ី

 

សួស្ដី ជាដំបូង តើអ្នកអាចធ្វើការណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ?

ធនាគារហ្វីលីពភីអិលស៊ី គឺជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី និងបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥ ។

ក្រុមហ៊ុននេះ គឺជាស្ថាប័នហិរញ្ញវត្ថុចម្រុះអាស៊ីមួយ ដែលផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទដោយមានវត្តមាននៅក្នុងប្រទេសចំនួន ១៧​ ជាមួយនិងការិយាល័យនៅក្នុងប្រទេស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង ចិន ជប៉ុន ស្រីលង្កា អង់គ្លេស បារាំង តួគី ឥណ្ឌា អូស្រ្តាលី សហរដ្ឋអាមេរិក កម្ពុជា​ និង វៀតណាម ។

ទ្រព្យសម្បត្តិសរុបក្រោម ការគ្រប់គ្រងមានចំនួន ៣០ ពាន់លានដុល្លារអាមេរិក និងមូលនិធិរបស់ម្ចាស់ភាគហ៊ុន លើសពី ២ពាន់លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ ២០១៥។

ធនាគារហ្វីលីព បានចាប់ផ្តើមដំណើរការនៅកម្ពុជាតាំងពីឆ្នាំ ២០០៩ ​ ហើយ បច្ចុប្បន្នធនាគារហ្វីលីព មានសាខា រហូតដល់ ៦ នៅក្នុងរាជធានីភ្នំពេញ ហើយយើងមានផែនការគ្រោងនឹងបើកសាខា បន្ថែមទៀត នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។

 

Related posts: