ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 4 – ធនាគារ AMK Interview with our partner 4 – AMK Microfinance

និយាយពីការផ្ដល់សេវាមីក្រូហិរញ្ញវត្ថុវិញ តើអ្នកអាចប្រាប់យើងពីប្រភេទកម្ចីដែលអ្នកផ្តល់ឱ្យបានទេ?

បច្ចុប្បន្ន អេ អឹម ខេ បានផ្តល់នូវផលិតផលកម្ចីជាច្រើនប្រភេទសម្រាប់អតិថិជនគោលដៅរបស់ខ្លួន ដែលរួមមានៈ

  • កម្ចីក្រុម
  • កម្ចីឯកត្តជន (កម្ចីពង្រីកអាជីវកម្ម កម្ចីកែលំអគេហដ្ឋាន កម្ចីកសិកម្ម កម្ចីឯកត្តជនទូទៅ កម្ចីទិញម៉ូតូ និងកម្ចីងាយស្រួល)
  • កម្ចីខ្នាតតូច និងមធ្យម

ដើម្បីឆ្លើយតប ទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន អេ អឹម ខេ ក៏បានផ្តល់នូវកម្ចីសម្រាប់អតិថិជនណា ដែលមានបំណងចង់ពង្រីកនូវអាជីវកម្មខ្នាតតូច ក៏ដូចជាអាជីវកម្មខ្នាតមធ្យម កែលំអគេហដ្ឋាន ឬក៏ចំណាយផ្សេងៗក្នុងគ្រួសាររបស់ពួកគេ។​

ផ្អែកទៅលើគុណតម្លៃ និងបេសកកម្មរបស់ស្ថាប័ន អេ អឹម ខេ បានធ្វើការ​ប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុដ៏សំបូរបែបទៅដល់អតិថិជនដែលមានជីវភាពក្រីក្រ ក៏ដូចជា ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម ក្នុងគោលបំណងដើម្បីអោយពួកគេមានឱកាសអភិវឌ្ឍន៍ជីវភាពរបស់ខ្លួនអោយកាន់តែប្រសើរឡើង។

 

បច្ចុប្បន្ននេះ តាមរយៈគេហទំព័រ Spean អ្នកអាចស្នើបានតែកម្ចីម៉ូតូ និងកម្ចីផ្ទាល់ខ្លួនប៉ុណ្ណោះ ប៉ុន្តែប្រសិនបើ អ្នកមានតម្រូវការកម្ចីផ្សេងពីនេះ អ្នកក៏បានសាកសួរយើងបានដោយសេរី។

 

Related posts: