ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 4 – ធនាគារ AMK Interview with our partner 4 – AMK Microfinance

ឥឡូវ ជ្រុលជាអ្នកនិយាយអំពី ការពង្រីកសាខារបស់អ្នកនៅទូទាំងប្រទេសទៅហើយ។ ចឹង តើយើងជាចដឹងបានទេថា ហេតុអ្វីបានជាអ្នកសម្រេចចិត្តធ្វើដូចនេះ?

នេះក៏ដោយសារតែទស្សនវិស័យ និងបេសកកម្មរបស់យើង។
ទស្សនវិស័យរយៈពេលវែងរបស់ អេ អឹម ខេ គឺដើម្បីសង្គមកម្ពុជាដែលប្រជាពលរដ្ឋទាំងឡាយមានឱកាសគ្រប់គ្រាន់ និង ស្មើភាពគ្នាក្នុងសម្មភាពសេដ្ឋកិច្ច និងសង្គមដើម្បីធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់​ពួកគេ ហើយអាចជួយជាវិភាគទាន យ៉ាងមានប្រយោជន៍ចំពោះការអភិវឌ្ឍប្រទេសជាតិ។

បេសកកម្មរបស់យើងគឺ ការជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើន ក្នុងគោលបំណងជួយធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេតាមរយៈការផ្តល់សេវាមីក្រូហិរញ្ញវត្ថុសមស្រប និងឋិតថេរ។​

 

Related posts: