ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 4 – ធនាគារ AMK Interview with our partner 4 – AMK Microfinance

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 4 – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK

(English in Page 6)

 

នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។

 

សម្រាប់ថ្ងៃនេះ ដៃគូធនាគារសហការដែលយើងនឹងណែនាំទៅអ្នក គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK

 

សួស្ដី ជាដំបូង តើអ្នកអាចធ្វើការណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ?

អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអជ្ញាប័ណ្ណជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០០៤។

នៅឆ្នាំ២០១០ អេ អឹម ខេ ទទួលបានអជ្ញាប័ណ្ណទទួលប្រាក់សន្សំ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើអោយអេ អឹម ខេ មានឱកាសកាន់តែច្រើនក្នុងការពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋដែលមានចំណូលទាបនៅតាមទីជនបទ។

ចាប់តាំងពីឆ្នាំ២០១៤ មក អេ អឹម ខេ ក៏បានបង្កើតនូវសេវាកម្មមួយទៀត ទាក់ទងទៅនឹងការផ្តល់សេវាធានារ៉ាប់រងសុខភាព ទៅដល់អតិថិជនរបស់ខ្លួន។

ត្រឹមខែកក្កដា ឆ្នាំ ២០១៧ អេ អឹម ខេ មានវិសាលភាពគ្រប់ដណ្តប់នូវសេវាកម្មរបស់ខ្លួនទៅលើភូមិចំនួន ៩១% នៃភូមិសរុបក្នុងប្រទេសកម្ពុជា ជាមួយនឹងបុគ្គលិកជាង២.៤០០ នាក់ អតិថិជនសរុបជាង ៦៤០.០០០ នាក់ និងផលប័ត្រឥណទានប្រមាណជាង១៨៣ លានដុល្លាសហរដ្ឋអាមេរិច។ អេ អឹម ខេ មានការិយាល័យសរុបចំនួន១៥១ ការិយាល័យ មានស៊ីនដកប្រាក់ និងដាក់ប្រាក់ចំនួន ១៥១គ្រឿង និងភ្នាក់ងារជាង២.៥០០ កន្លែងទូទាំងប្រទេសកម្ពុជា។​

 

Related posts: