កម្ចី

ជំហានចុងក្រោយ ដែលអ្នកគួរយល់ដឹងទាក់ទងនឹងការស្នើសុំប្រាក់កម្ចីផ្ទាល់ខ្លួន

  1. ទទួលយកសំណើរប្រាក់កម្ចីផ្ទាល់ខ្លួនពីធនាគារ

សូមអបអរសាទរ! ពាក្យស្មើសុំរបស់អ្នកត្រូវបានអនុម័តហើយ។

ជាធម្មតា នៅកម្ពុជាយើង ពេលដែលពាក្យស្នើសុំខ្ចីប្រាក់របស់អ្នកត្រូវបានអនុម័ត ធនាគារនឹងជូនដំណឹងទៅអ្នកវិញ តាមរយៈទូរសព្ទ ហើយសុំឱ្យអ្នកទៅចុះកិច្ចសន្យានៅឯសាខារបស់គេ។

នៅទីនោះ ពួកគេនឹងឱ្យអ្នកនូវ លិខិតមួយដែលជាបញ្ជីទាក់ទងនឹង លក្ខខណ្ឌទាំងអស់នៃប្រាក់កម្ចីដែលអ្នកស្នើ។

  1. ចុះកិច្ចសន្យា

សូមធ្វើការអាន និងស្វែងយល់អោយច្បាស់ អំពីលក្ខខណ្ឌ ព្រមទាំងកាតព្វកិច្ចទាំងអស់របស់អ្នក មុននឹងអ្នកចុះហត្ថលេខាទទួលយក ការផ្តល់ជូននូវប្រាក់កម្ចីទាំងនោះ។

សូមកុំស្ទាក់ស្ទើរ ក្នុងការសួរសំណួរ ប្រសិនបើអ្នកនៅតែមានចម្ងល់ក្នុងចំនុចណាមួយ។

សូមចុះហត្ថលេខាលើកិច្ចសន្យា បន្ទាប់ពីអ្នកយល់ច្បាស់ និងពេញចិត្ត ព្រមទទួលយកនូវរាល់លក្ខខណ្ឌក្នុងកិច្ចសន្យានោះប៉ុណ្ណោះ។

អ្នកអាចទាក់ទងមកកាន់ស្ពានបានគ្រប់ពេល ប្រសិនបើអ្នកមានសំនួរ ឬត្រូវការប្រើប្រាស់សេវារបស់យើង។

សូមកុំបារម្ភពីកម្រៃសេវាអី យើងមិនមានការគិតកម្រៃសេវាពីអ្នកឡើយ។