ព័ត៌មាន

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ Japanese insurer opens new representative office

ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន​​ បើក​ការិយាល័យ​តំណាង​នៅ​ភ្នំពេញ

(English in Next Page)

 

ភ្នំពេញ ថ្ងៃទី 24 សីហា 2017: ក្រុមហ៊ុន​ធានា​រ៉ាប់រង​ជប៉ុន Tokio Marine & Nichido Fire Insurance បាន​បើក​ការិយាល័យ​តំណាង​របស់​ខ្លួន​នៅ​ភ្នំពេញ​កាលពី​ដើម​សប្តាហ៍​នេះ ដើម្បី​សិក្សា​ពី​សក្តានុពល​ទីផ្សារ​ធានា​រ៉ាប់រង​នៅ​កម្ពុជា ក្នុង​គោលដៅ​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដល់​ក្រុមហ៊ុន​ជប៉ុន​នៅ​កម្ពុជា​តាម​រយៈ​ក្រុមហ៊ុន​ដៃគូ​សហការ​។

នេះ​ជា​ជំហ៊ាន​ដំបូង​មួយ​ក្នុង​ការចូល​ទីផ្សារ​កម្ពុជា ដើម្បី​ឈាន​ទៅ​ដល់​ការ​ដំណើរការ​ក្រុមហ៊ុន​ផ្តល់​សេវា​ធានា​រ៉ាប់រង​ដ៏​ពេញលេញ​នា​ពេល​ខាង​មុខ​ពេល​ឱកាស​ទីផ្សារ​អំណោយផល​។ ការិយាល័យ​តំណាង​នេះ​មាន​ទីតាំង​នៅ​ក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គារ​ពី​ក្រុមហ៊ុន Tokio Marine Holdings Inc ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន Tokio Marine & Nichido Fire Insurance ឲ្យ​ដឹងថា​ទីផ្សារ​ធានា​រ៉ាប់រង​កម្ពុជា កំពុង​កើន​ឡើងជា​លំដាប់ ដោយ​សារ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ខ្ពស់​។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី Post Khmer)