កម្ចី

ជំហានមូលដ្ឋាន ចំនួន៤ ក្នុងការស្នើសុំកម្ចីផ្ទាល់ខ្លួន 4 Basic tips in applying for a personal loan

  1. ធ្វើការសម្រេចចិត្តទៅលើ ប្រភេទកម្ចីដែលអ្នកត្រូវការ

 

នៅក្នុងប្រទេសកម្ពុជា មានផលិតផលឥណទានរាប់រយប្រភេទផ្សេងៗ។

ប្រភេទប្រាក់កម្ចីនឺមួយៗមាន រយៈពេល ទំហំសាច់ប្រាក់ និង គោលបំនង នៃការប្រើប្រាស់ខុសៗគ្នា។

ផ្អែកទៅតាម គោលបំណងដែលអ្នកនឹងប្រើប្រាក់កម្ចីទាំងនោះ អ្នកអាចស្វែងរកប្រាក់កម្ចីជាក់លាក់ណាមួយ ដូចជា កម្ចីទិញផ្ទះ ឬកម្ចីសម្រាប់អាជីវកម្ម ខ្នាតតូចនិងមធ្យមជាដើម។

យ៉ាងណាមិញ អ្វីដែលខ្ញុំចង់ប្រាប់អ្នកនៅថ្ងៃនេះគឺ “ប្រភេទប្រាក់កម្ចីដែល ជាជម្រើសដ៏ល្អបំផុតនោះ គឺ ប្រាក់កម្ចីផ្ទាល់ខ្លួន។ ទោះបីជាពេលខ្លះ ប្រាក់កម្ចីផ្ទាល់ខ្លួន មានអត្រាការប្រាក់ខ្ពស់ជាង ប្រាក់កម្ចីផ្សេងទៀតក៏ដោយ ប៉ុន្ដែវានៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក”។

 

ហេតុអ្វីបានខ្ញុំហ៊ាននិយាយបែបនេះ?

 

នេះដោយសារតែ ប្រាក់កម្ចីផ្ទាល់ខ្លួន ត្រូវបានរចនាឡើង សម្រាប់ការប្រើប្រាស់ទូទៅ។

វាអនុញ្ញាតិអោយអ្នកប្រើប្រាស់បានច្រើនប្រភេទ មិនថាជាការប្រើសម្រាប់កែលម្អផ្ទះ សម្រាប់អាជីវកម្ម ឬប្រើទៅលើការចំណាយផ្សេងទៀតនោះទេ។ អ្នកអាចប្រើវាយ៉ាងណាក៏បានតាមតែអ្នកចង់។

ទោះបីជាយ៉ាងនោះក្ដី សូមចាំថា ពេលខ្លះ ប្រាក់កម្ចីផ្ទាល់ខ្លួន មានអត្រាការប្រាក់ខ្ពស់ជាង ប្រាក់កម្ចីផ្សេងទៀតដែលមានគោលបំនងក្នុងការប្រើប្រាស់ច្បាស់លាស់ ដូចជាកម្ចីសម្រាប់អាជីវកម្មធុនតូច និងមធ្យមជាដើម។