ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់ស្ពាន 3 – ធនាគារ ABA Interview with our partner 3 – ABA Bank

វ៉ាវ ការរីកចម្រើនរបស់គ្រឹះស្ថានអ្នក គិតជាគួរអោយកត់សម្គាល់មែន។ តើអ្នកអាចប្រាប់យើងពីប្រភេទកម្ចីដែលអ្នកផ្តល់ឱ្យបានទេ?

បច្ចុប្បន្ននេះ ធនាគារ ABA មានផ្ដល់ជូនឥណទានពេញលេញដល់មីក្រូអាជីវកម្ម និងអាជីវកម្មខ្នាតតូច និងមធ្យម។ ឥណទានអាជីវកម្មរបស់ធនាគារ ABA ជួយឲ្យផែនការអាជីវកម្មក្លាយជាការពិត មិនថាជាផែនការពង្រីកអាជីវកម្មបច្ចុប្បន្ន ឬការបង់ផ្ដាច់កម្ចីពីគ្រឹះស្ថានផ្សេងៗឡើយ។ ផ្អែកទៅលើបេសកកម្ម, ចក្ខុវិស័យ, និងគុណតម្លៃរបស់ធនាគារ យើងកំពុងខិតខំឈ្មុសឈ្មុលដើម្បីគាំទ្រដល់អាជីវកម្ម នៅក្នុងវិស័យដែលគាំទ្រសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ហើយនាំមកនូវការអភិវឌ្ឍជាវិជ្ជមានដល់សហគមន៍ ក៏ដូចជាប្រទេសជាតិទាំំងមូល។ វត្តមានរបស់យើងនៅទីនេះ គឺដើម្បីជួយឲ្យកម្ពុជារីកចម្រើនទៅមុខ!

 

ពិតជាគួរអោយចាប់អារម្មណ៍មែន! ប៉ុន្ដែ ដូចយើងបានដឹងមកហើយថា នៅកម្ពុជា មានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាច្រើនទៀតដែលមានការ ផ្តល់ជូនអតិថិជននូវប្រាក់កម្ចីសម្រាប់ធ្វើអាជីវកម្មនេះដូចគ្នានឹងធនាគារ ABA ដែរ។ តើអ្នកគិតថា ដោយសារមូលហេតុអ្វីទៅដែលអតិថិជនសម្រេចចិត្តជ្រើសរើសខ្ចីពីធនាគារ ABA?

ក្នុងរយៈពេល 5ឆ្នាំ ចុងក្រោយនេះ ធនាគារ ABA បានដាក់ការវិនិយោគដ៏សំខាន់លើការពង្រឹងអត្តសញ្ញាណ និងប្រតិបត្តិការរបស់ខ្លួន។ យើងកំពុងប្រឹងប្រែងខិតចូលខ្លួនទៅកាន់តែជិតអតិថិជន ដើម្បីផ្ដល់សេវាប្រកបដោយគុណភាពខ្ពស់ដល់ពួកគាត់។ រាល់អ្វីៗដែលយើងធ្វើ យើងប្រើវិធីសាស្ត្រ “អតិថិជនជាមជ្ឈមណ្ឌល” ដែលអនុញ្ញាតឲ្យយើងបង្កើត និងអភិវឌ្ឍផលិតផលក្នុងលក្ខខណ្ឌទទួលយកបាន ដោយផ្អែកលើបទពិសោធ និងបទដ្ឋានអន្តរជាតិ។