ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់ស្ពាន 3 – ធនាគារ ABA Interview with our partner 3 – ABA Bank

ជាដំបូង តើអ្នកអាចធ្វើការណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ?

ធនាគារ ABA គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខគេមួយនៅកម្ពុជា ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ1996 មានឈ្មោះថាធនាគារវឌ្ឍនៈអាស៊ីចំកាត់។

ក្នុងរយៈពេលជាង 20ឆ្នាំនៃការអភិវឌ្ឍ និងការរីកលូតលាស់ ធនាគារ ABA បានពង្រឹងជំហររបស់ខ្លួននៅលើទីផ្សារយ៉ាងរឹងមាំ និងក្លាយជាធនាគារ ពាណិជ្ជកម្មធំទី5 នៅក្នុងប្រទេស។ សព្វថ្ងៃនេះ យើងមានផ្ដល់ជូននូវសេវាប្រកបដោយវិសាលភាពទូលំទូលាយជូនអតិថិជន ដែលមានដូចជា សាជីវកម្ម, អាជីវកម្មខ្នាតតូច និងមធ្យម, មីក្រូអាជីវកម្ម និងឯកត្តជន។ ជាមួយសាខា 50សាខា, ម៉ាស៊ីនដាក់ប្រាក់ 62កន្លែង, និងម៉ាស៊ីន ATM ជិត 200កន្លែង ទូទាំងប្រទេស យើងមានលទ្ធភាពផ្គត់ផ្គង់នូវសេវាកម្មហិរញ្ញវត្ថុទំនើបសម្បូរបែបដល់អតិថិជនបានកាន់តែច្រើនឡើងៗ។

ក្នុងខែកក្កដា ឆ្នាំ2014 ធនាគារជាតិកាណាដា បានចូលរួមជាសហភាគហ៊ុនិកនៃធនាគារ ABA ។ នៅខែឧសភា ឆ្នាំ2016 បានក្លាយជាសហភាគហ៊ុនិកធំជាងគេរបស់ធនាគារ ABA ដោយមានភាគហ៊ុនរហូតដល់ 90%។

ធនាគារ ABA ទទួលបានពានរង្វាន់ជ័យលាភីជាធនាគារឆ្នើមបំផុតនៅកម្ពុជា ជាបន្តបន្ទាប់ពីទស្សនាវដ្ដី The Banker, Euromoney និង Global Finance ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុដ៏ល្បីបំផុតរបស់ពិភពលោក។