ព័ត៌មាន

ព័ត៌មានដែលអ្នកមិនគួរខកខាន News that you shouldn’t miss

សន្ទស្សន៍ឥណទានលក្ខណៈបុគ្គល ក្នុងត្រីមាសទី ២ ក្នុងឆ្នាំ ២០១៧

 

យោងតាម របាយការណ៍ស្ដីពីសន្ទស្សន៍ឥណទានលក្ខណៈបុគ្គល របស់ CBC បង្ហាញថា ចំនួននៃការស្នើសុំប្រាក់កម្ចីបានធ្លាក់​ចុះវិញនៅក្នុង​ត្រីមាសទី ២ ឆ្នាំ ២០១៧នេះ ប៉ុន្តែមាន​ទំនោរទាប​ជាង​ត្រីមាស​ដូចគ្នាក្នុង​ឆ្នាំ២០១៦។ ទោះបីជាមានការ​ធ្លាក់ចុះ​នៃការស្នើសុំកម្ចីជា​រួមក៏​ដោយ ក៏ការផ្តល់ប្រាក់​កម្ចីមាន​ការកើន​ឡើង​ចំនួន ៤.១៩% នៃគណនីឥណទាន​សរុប និង ៦.៥៩% នៃទំហំ​ប្រាក់កម្ចីសរុប។

ការស្នើសុំប្រាក់កម្ចីលក្ខណៈបុគ្គល៖ បង្ហាញ​អំពីបំណង​របស់អ្នក​​ប្រើប្រាស់​ក្នុងការទទួល​បានឥណទាន​ក្នុង​​លក្ខណៈជាហិរញ្ញវត្ថុផ្ទាល់ខ្លួន ប័ណ្ណឥណទាន ឬ កម្ចីអចលនទ្រព្យ ។

តាមការអង្កេតក្នុងត្រីមាសទី ២ ក្នុងឆ្នាំ២០១៧បង្ហាញថា ការស្នើរ​សុំ​ឥណទាន​បានធ្លាក់ចុះគួរ​អោយកត់សំគាល់ (-15%)ធៀបនឹងត្រីមាសទី១ (+29%) ប៉ុន្តែទំនោរ​នៃការធ្លាក់​ចុះនេះ​គឺទាបជាង​ត្រីមាស​ដូចគ្នា ក្នុងឆ្នាំ ២០១៦ (-25%)។ ការធ្លាក់ចុះនៃការ​ស្នើសុំឥណទាន​នេះដោយ​សារតែ​មានការធ្លាក់​ចុះនៃការរស្នើប័ណ្ណឥណទាន(-18%) ការស្នើសុំហិរញ្ញវត្ថុផ្ទាល់ខ្លួន (-15%) ​និង កម្ចីអចលនទ្រព្យ(-8%)។​ ប្រសិនបើមើល​លើតំបន់ទាំងបួន ការស្នើសុំប្រាក់​កម្ចីធ្លាក់ចុះ​ស្ទើរគ្រប់តំបន់ លើកលែងតែតំបន់ឆ្នេរ ដែលនៅតែមាន​កំណើន​លើការ​ស្នើសុំប័ណ្ណឥណ​ទាន(+100%) និង ការសើ្នសុំកម្ចីអចលនទ្រព្យ(+3%)។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី គេហទំព័រ ការិយាល័យឥណទានកម្ពុជា CBC)

 

(Go to next page to read in English)