ព័ត៌មាន

ព័ត៌មានដែលអ្នកមិនគួរខកខាន News that you shouldn’t miss

ព័ត៌មានសេដ្ឋកិច្ចដែលអ្នកមិនគួរខកខាន

(English in Page 3)

 

ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ជួញ​ដូរ​អន​ឡាញ

 

ភ្នំពេញ ថ្ងៃទី 17 សីហា 2017:  ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) នៅ​ថ្ងៃ​សុក្រ​ ស្អែក​នេះ នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ធ្វើ​ប្រតិបត្តិការ​ឧបករណ៍​ហិរញ្ញវត្ថុ​តាម​អន​ឡាញ ដែល​ជា​ប្រព័ន្ធ​ថ្មី​មួយ​ផ្តល់​ភាព​ងាយ​ស្រួល​ជាង​មុន​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​ភ្នាក់ងារ​ប្តូរ​ប្រាក់​នៅ​ពេល​ធ្វើ​ការ​ជាមួយ NBC ក្នុង​គោលដៅ​ជំរុញ​ការ​អភិវឌ្ឍ​ទីផ្សារ​អន្តរ​ធនាគារ​។

​ប្រព័ន្ធ​ថ្មី​នេះ​ឈ្មោះថា ផ្លេត​ហ្វម​របស់​ធនាគារ​ជាតិ (NBCP) ដែល​ជា​ប្រព័ន្ធ​ជួញដូរ​អនឡាញ​សម្រាប់​ទិញ​លក់​ឧបករណ៍​ហិរញ្ញវត្ថុ​មួយ​ចំនួន​ដែល NBC បាន​បង្កើត​ឡើង​ដូចជា ប្រតិបត្តិ​ការ​មូល​បត្រ​អាច​ជួញ​ដូរ​បាន (NCD) និង LPCO និង ការ​ជួញ​ដូរ​រូបិយប័ណ្ណ​។

 

សម្រាប់ការអានបន្ថែម សូមចុច ទីនេះ

(ដកស្រង់ពី Post Khmer)