ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 2 “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស​ ហ្វាយនែន – ដៃគូដំណោះស្រាយលំនៅដ្ឋានសម្រាប់អ្នកចំណូលទាបនិងមធ្យម”Interview with our partner 2 “First Finance-Housing Solution Partner for low and Middle income Cambodian”

ស្ពាន៖ ពិតជាវិធីសាស្រ្តមួយដ៏គួរឱ្យចាប់អារម្មណ៍ ហើយនៅអាចជួយ មនុស្សទាំងនោះ អោយការទទួលបាននូវការជំនួយហិរញ្ញវត្ថុទៀត។ តើអ្នកមានផ្តល់ប្រាក់កម្ចីប្រភេទអ្វីខ្លះទៅ?

 

ហ្វឺស​ ហ្វាយនែន៖

ដើម្បីឆ្លើយតបទៅនឹងតម្រូវការទាំងនេះ ហ្វឺស ហ្វាយនែន បានបង្កើតផលិតផលយ៉ាងពិសេសដែលទាក់ទងនឹងលំនៅដ្ឋានមានដូចជា កម្ចីទិញផ្ទះ កម្ចីសាងសង់ឬជួសជុលផ្ទះ កម្ចីទិញដីលំនៅដ្ឋាន និង កម្ចីអចលនទ្រព្យធានា។

ការផ្តល់កម្ចីអាចផ្តល់រហូតដល់ ៦០,០០០ដុល្លារ ជាមួយនឹងរយៈពេលវែងរហូតដល់១៥ឆ្នាំដោយអនុញ្ញាត្តឲ្យមានអ្នកចូលរួមខ្ចីរហូតដល់៣​នាក់ អាចបង់ប្រាក់ផ្តាច់គ្រប់ពេលដោយមិនមានការពិន័យ ហើយអាចបង់រំលស់តាមភ្នាក់ងារវីង ឬទ្រូម៉ាន់នីក៏បាន។

តាមរយៈផលិតផលទាំងនេះ បានអនុញ្ញាត្តឲ្យប្រជាជនកម្ពុជាដែលមានចំណូលទាបនិងមធ្យមអាចប្រើប្រាស់សេវាហិរញ្ញវត្ថុពី ហ្វឺស ហ្វាយនែនដើម្បីវិនិយោគសម្រាប់ផ្ទះដំបូងរបស់ពួកគាត់ ក៏ដូចជាអភិវឌ្ឍនផ្ទះរបស់ពួកគាត់ដើម្បីទទួលបានការរស់នៅកាន់តែប្រសើរ។