ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 2 “គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស​ ហ្វាយនែន – ដៃគូដំណោះស្រាយលំនៅដ្ឋានសម្រាប់អ្នកចំណូលទាបនិងមធ្យម”Interview with our partner 2 “First Finance-Housing Solution Partner for low and Middle income Cambodian”

ស្ពាន៖ តើអ្នកអាចណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ?

 

ហ្វឺស​ ហ្វាយនែន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វឺស​ ហ្វាយនែន ភីអិលស៊ី ​ គឺជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាង ក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនបរទេស។​

គ្រឹះស្ថាននេះបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា​ នៅថ្ងៃទី​២៣ខែមេសាឆ្នាំ២០០៩​ ហើយបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុដំបូងបំផុតនៅប្រទេសកម្ពុជា ដែលផ្តល់សេវាកម្ចីខ្នាតតូចទាក់ទងនឹងលំនៅដ្ឋាន ។

ក្នុងនាមជាស្ថាប័នដែលមាន ឯកទេសផ្តល់សេវាកម្ចីខ្នាតតូចទាក់ទងនឹង លំនៅដ្ឋាន ហ្វឺស ហ្វាយនែន បានផ្តល់សេវានេះដល់ប្រជាជនដែលមានចំណូលទាប និងមធ្យម ក្នុងគោលបំណងផ្តល់លទ្ធភាពដល់ពួកគាត់ក្នុងការបង្កើននូវសុវត្ថិភាព និងការរីកចម្រើនផ្នែកទ្រព្យសម្បត្តិ។

ភាគច្រើននៃពួកគាត់ ជាអ្នកបើកម៉ូតូកង់បី អ្នកលក់ចាប់ហ៊ួយ អ្នកលក់អាហារតាមចញ្ចើមថ្នល់ អ្នកធ្វើការនៅរោងចក្រ និងជាបុគ្គលិកក្រុមហ៊ុន ដែលមានចំណូលចន្លោះពី 180 ដុល្លារ ទៅ 600 ដុល្លារក្នុងមួយខែ។

កម្ចីលំនៅឋានខ្នាតតូច អាចនឹងតូចខ្លាំងពេកសម្រាប់ស្ថាប័នធនាគារធ្វើការផ្តល់សេវា ប៉ុន្តែ អាចនឹងធំពេកសម្រាប់ស្ថាប័នមីក្រូហិរញ្ញវត្ថុទូទៅមិនតែប៉ុណ្ណោះការផ្តល់រយៈពេលខ្ចីខ្លីពេកធ្វើឲ្យពួកគាត់បបញ្ហាប្រឈមចំពោះលទ្ធភាពក្នុងការបង់រំលោះប្រចាំខែ

ក្រៅពីបញ្ហាទំហំប្រាក់កម្ចី ធនាគារអាចនឹងគិតថា ប្រឈមនឹងហានិភ័យខ្ពស់សម្រាប់ប្រភេទអតិថិជនដែលមានចំណូលក្នុងកម្រិតនេះ ពីព្រោះពួកគេមិនមានរបាយការណ៍ចំណូលត្រឹមត្រូវ រួមទាំងប្រភេទប្លង់នៃទ្រព្យតម្កល់ និងឯកសារពាក់ព័ន្ធផ្សេងទៀត

នេះបើតាមប្រសាសន៍អ្នកស្រី ជុន សុថានី អគ្គនាយិកា ហ្វឺស ហ្វាយនែន ។