កម្ចី

អ្វីទៅដែលអ្នកត្រូវប្រៀបធៀបនៅពេលដែលអ្នកធ្វើការប្រៀបធៀបប្រាក់កម្ចី What to compare when you compare loans

អ្វីទៅដែលអ្នកត្រូវប្រៀបធៀបនៅពេលដែលអ្នកធ្វើការប្រៀបធៀបប្រាក់កម្ចី

(English in Page 5)

 

ជារៀងរាល់ថ្ងៃ ស្ពានបានទទួល ការហៅចូលតាមទូរស័ព្ទ និងសារជាច្រើន ដែលទាក់ទងមកសួរពី​ពត៌មាន អំពីប្រាក់កម្ចី។

យើងតែងតែស្នើសុំឱ្យអតិថិជនរបស់យើង ចូលមើលក្នុងគេហទំព័ររបស់ស្ពាន ដើម្បីធ្វើការប្រៀបធៀប និងជ្រើសរើសកម្ចីដែលល្អបំផុត សម្រាប់ការប្រើប្រាស់របស់ពួកគេ។

ប៉ុន្ដែ តើអ្វីអោយប្រាកដទៅដែលពួកគេគួរធ្វើការប្រៀបធៀប?

ថ្ងៃនេះយើងចង់ចែករំលែកជាមួយអ្នកនូវ ចំណុចមួយចំនួនដែលអ្នកគួរធ្វើការប្រៀបធៀប នៅពេលប្រៀបធៀបប្រាក់កម្ចី។

 

  1. ប្រភេទនៃប្រាក់កម្ចី

 

នៅក្នុងប្រទេសកម្ពុជា មានផលិតផលឥណទានរាបរយប្រភេទ ដែលមានលក្ខណៈខុសៗគ្នា អាស្រ័យទៅលើ ទំហំនៃប្រាក់កម្ចី និង គោលបំនងនៃការប្រើប្រាស់ប្រាក់កម្ចីទាំងនោះ។

ចឹងហើយ តើអ្នកគួរជ្រើសរើសកម្ចីមួយណាទៅ បើវាមានច្រើនប្រភេទម្លឹងៗ?

អ្នកគួរស្វែងរកមើលប្រាក់កម្ចីណា ដែលសមស្របនឹងស្ថានភាពរបស់អ្នកបំផុត មានន័យថា

អ្នកមិនគួរជ្រើសរើសប្រាក់កម្ចីដោយមើលតែលើ គោលបំនងដែលអ្នកចង់ប្រើប្រាស់ប្រាក់កម្ចីនោះតែមួយមុខនោះទេ។

អ្នកគួរស្វែងរកប្រាក់កម្ចីណា ដែលអាចបំពេញតម្រូវការរបស់អ្នកហើយ វាក៏សមស្របនឹងស្ថានភាពហិរញ្ញវត្ថុបច្ចុប្បន្នរបស់អ្នកផងដែរ។