កម្ចី

តើពិន្ទុ K-Score ពីCBC គឺជាអ្វី?What is K-Score from CBC?

តើពិន្ទុ K-Score ពីCBC គឺជាអ្វី?

(English in Page 3)

 

តាមរយៈអត្ថបទមុន អ្នកបានដឹងខ្លះៗរួចមកហើយពី CBC និង ពិន្ទុ K-Score។

 

យ៉ាងណាមិញ ថ្ងៃនេះ ខាងស្ពានយើងនឹងធ្វើការអធិប្បាយបន្ថែមបន្តិចទៀតអំពីពិន្ទុ K-Score នេះ។

 

យើងបានដឹងរួចមកហើយថា វាជាការសំខាន់ក្នុងការមានពិន្ទុ K-Score ល្អ ប៉ុន្តែការមានពិន្ទុ K-Score ល្អ នឹងផ្ដល់សារប្រយោជន៍អ្វីខ្លះទៅ?

 

បើយោងតាមការិយាល័យឥណទានកម្ពុជា(CBC)បានអោយដឹងថា ការមានពិន្ទុ K-Score ល្អ អាចជួយបន្ថយអត្រាការប្រាក់របស់អ្នក ពន្លឿនការអនុម័តពាក្យស្នើសុំប្រាក់កម្ចី

ការបន្ថយចំនួនទឹកប្រាក់ដែលត្រូវបង់ក្នុងដំណាក់កាលដំបូង ទទូលបានកាតឥណទានដែលល្អជាងមុន ងាយស្រូលក្នុងការស្នើសុំប្រាក់កម្ចី ក៏ដូចជាការបង់រំលោះ។