កម្ចី

តើ CBC គឺជាអ្វី? What is CBC?

តើ CBC គឺជាអ្វី?

(English in Page 4)

 

តើអ្នកដឹងទេថា CBC តំណាងអោយអ្វី?

 

នៅក្នុងប្រទេសកម្ពុជា ធនាគាអាចធ្វើការត្រួតពិនិត្យមើលព័ត៌មានរបស់អ្នកខ្ចីបាន តាមរយៈការចូលត្រូតពិនិត្យទិន្នន័យដែលត្រូវបានគ្រប់គ្រងដោយ CBC ។

 

CBC គឺជាពាក្យកាត់ដែលតំណាងឱ្យការិយាល័យឥណទានកម្ពុជា។ វា គឺជាក្រុមហ៊ុនតែមួយគត់ ដែលធ្វើការប្រមូលផ្ដុំនូវព័ត៌មានទាក់ទងនឹងអ្នកខ្ចី ហើយវាក៏ជាកន្លែងតែមួយគត់ដែល អាចអោយស្ថាប័នហិរញ្ញវត្ថុធ្វើការត្រួតពិនិត្យដឹងនួវ ព័ត៌មាន និង ប្រវត្តិនៃការខ្ចីប្រាក់អ្នកខ្ចី។ ដូច្នេះ CBC ជាកន្លែងមួយ ដែលស្ថាប័នហិរញ្ញវត្ថុទាំងអស់ ត្រូវតែចូលត្រួតពិនិត្យរកមើលនូវ ទិន្នន័យរបស់អ្នកខ្ចី មុននឹងធនាគារធ្វើការអនុម័តផ្តល់ជូនប្រាក់កម្ចីដល់ពូកគាត់។

 

មានន័យថា CBC ជាអ្នករក្សាទុកនូវប្រវត្តិនៃការខ្ចីប្រាក់ទាំងអស់របស់អ្នក ដូចជា ព័ត៌មាននៃការទូទាត់យឹតពេលកំណត់ ឬការខកខាតក្នុងការទូទាត់សងប្រាក់ជាដើម។

 

អ្នកក៏ចង់ដឹងពីព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកដែរ?

 

អ្នកអាចធ្វើការស្នើរសុំរបាយការណ៍ឥណទានរបស់អ្នកបានម្ដង ក្នុងមួយឆ្នាំដោយឥតគិតថ្លៃ។