未分類 Uncategorised

គ្មានវត្ថុបញ្ចាំមែនទេ? មិនមានបញ្ហា អ្នកនៅតែអាចស្នើសុំកម្ចីបាន! No collateral? You still can apply for a loan!

Posted on

គ្មានវត្ថុបញ្ចាំមែនទេ? មិនមានបញ្ហា អ្នកនៅតែអាចស្នើសុំកម្ចីបាន! (English in Page 4)   ជារៀងរាល់សប្តាហ៍ ស្ពានបានទទួលការហៅចូលតាមទូរស័ព្ទ និងសារជាង 100 ដែលទាក់ទងមកសួរពី​ពត៌មាន អំពីប្រាក់កម្ចី។   តាមរយៈព័ត៌មានដែលបានពីការទទួលទូរស័ព្ទ និងសារទាំងនេះ យើងបានរកឃើញថា អតិថិជនជាច្រើនមានបញ្ហាទាក់ទងនឹងវត្ថុបញ្ចាំ។   ជាទូទៅ នៅពេលដែលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចី ធនាគារ និងមីក្រូហិរញ្ញវត្ថុនឹងស្នើសុំអោយអ្នកដាក់ប្លង់ដី ឬផ្ទះជាទ្រព្យបញ្ចាំ។ ហើយធនាគារភាគច្រើន នឹងមិនទទួលយកពាក្យស្នើសុំប្រាក់កម្ចីរបស់អ្នកទេ ប្រសិនបើអ្នកមិនមានវត្ថុបញ្ចាំដែលមានតម្លៃ។   ដូច្នេះហើយ តើយើងគួរធ្វើដូចម្តេចទៅ ប្រសិនបើយើងចង់ស្នើប្រាក់កម្ចី ប៉ុន្តែមិនមានវត្ថុបញ្ចាំនោះ? តើយើងគួរតែបោះបង់ចោលការតាំងចិត្តនេះដែរទេ?   ចម្លើយគឺ ទេ   ក្នុងករណីខ្លះ អ្នកនៅតែអាចទទួលបានប្រាក់កម្ចី ទោះបីជាអ្នកមិនមានវត្ថុបញ្ចាំក៏ដោយ។   ថ្ងៃនេះ ស្ពានចង់ចែករំលែកជាមួយអ្នក នូវប្រភេទកម្ចីមួយចំនួន ដែលមិនតម្រូវឱ្យអ្នកត្រូវមានវត្ថុបញ្ចាំ។  

未分類 Uncategorised

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 5 – ធនាគារហ្វីលីពភីអិលស៊ី Interview with our partner 5 – Phillip Bank Plc

Posted on

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 5 – ធនាគារហ្វីលីពភីអិលស៊ី (English in Page 4)   នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។   ជួបគ្នាជាថ្មីម្ដងទៀតជាមួយស្ពាន! សម្រាប់ថ្ងៃនេះដែរ ដៃគូធនាគារសហការដែលយើងនឹងណែនាំទៅអ្នក គឺ ធនាគារហ្វីលីពភីអិលស៊ី   សួស្ដី ជាដំបូង តើអ្នកអាចធ្វើការណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ? ធនាគារហ្វីលីពភីអិលស៊ី គឺជាផ្នែកមួយនៃក្រុមហ៊ុន PhillipCapital ដែលមានមូលដ្ឋាននៅប្រទេស សិង្ហបុរី និងបានបង្កើតឡើងតាំងពីឆ្នាំ ១៩៧៥ ។ ក្រុមហ៊ុននេះ គឺជាស្ថាប័នហិរញ្ញវត្ថុចម្រុះអាស៊ីមួយ ដែលផ្តល់នូវផលិតផល និងសេវាកម្មជាច្រើនប្រភេទដោយមានវត្តមាននៅក្នុងប្រទេសចំនួន ១៧​ ជាមួយនិងការិយាល័យនៅក្នុងប្រទេស សិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង ចិន ជប៉ុន ស្រីលង្កា អង់គ្លេស បារាំង តួគី ឥណ្ឌា អូស្រ្តាលី សហរដ្ឋអាមេរិក កម្ពុជា​ និង វៀតណាម ។ ទ្រព្យសម្បត្តិសរុបក្រោម ការគ្រប់គ្រងមានចំនួន ៣០ […]

未分類 Uncategorised

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ SMEs get support to go public

Posted on

SECC រំពឹង​ថា SME នឹង​ឡើង​ផ្សារ​ហ៊ុន​ឆ្នាំ​ក្រោយ (English in Next Page)   ភ្នំពេញ ថ្ងៃទី 25 សីហា 2017: គណៈកម្មការ​មូល​បត្រ​កម្ពុជា (SECC) នៅ​ថ្ងៃ​នេះ​បាន​ចាប់​ផ្តើម​ដំណើរការ​កម្មវិធី​បណ្តុះ​បណ្តាល​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​សហគ្រាស​ខ្នាត​តូច​និង​មធ្យម (SME) នៅ​កម្ពុជា​ទាក់ទង​នឹង​ការ​ពង្រឹង​គំនិត​អាជីវកម្ម និង​ការ​រៀបចំ​អភិបាលកិច្ច​អាជីវកម្ម ជា​អ្វី​ដែល​គេ​រំពឹង​ថា​នឹង​បើក​ផ្លូវ​ឲ្យ​មាន SME អាច​ឡើង​ផ្សារ​ហ៊ុន​នៅ​ឆ្នាំ​ក្រោយ​។ លោក ស៊ូ សុជាតិ ប្រធាន SECC បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា «​កម្មវិធី​ល្អ​ឥត​ខ្ចោះ​» មាន​គោល​បំណង​អភិវឌ្ឍ​សមត្ថភាព និង​ចំណេះដឹង​អ្នក​ចូលរួម​ដោយ​ណែនាំ​ស្ដីពី​ការ​បង្កើត​ក្រុមហ៊ុន​ស្ដង់ដារ ការ​រៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ត្រឹម​ត្រូវ និង​ការ​ទទួល​ហិរញ្ញប្បទាន​ដែល​រួម​ចំណែក​ដល់​កំណើន​អាជីវកម្ម​។   សម្រាប់ការអានបន្ថែម សូមចុច ទីនេះ (ដកស្រង់ពី Post Khmer)

未分類 Uncategorised

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 4 – ធនាគារ AMK Interview with our partner 4 – AMK Microfinance

Posted on

បទសម្ភាសន៍ជាមួយដៃគូរបស់យើង 4 – គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK (English in Page 6)   នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។   សម្រាប់ថ្ងៃនេះ ដៃគូធនាគារសហការដែលយើងនឹងណែនាំទៅអ្នក គឺ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK   សួស្ដី ជាដំបូង តើអ្នកអាចធ្វើការណែនាំអំពីគ្រឹះស្ថានរបស់អ្នកបានទេ? អេ អឹម ខេ គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលទទួលបានអជ្ញាប័ណ្ណជាផ្លូវការពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០០៤។ នៅឆ្នាំ២០១០ អេ អឹម ខេ ទទួលបានអជ្ញាប័ណ្ណទទួលប្រាក់សន្សំ ពីធនាគារជាតិនៃកម្ពុជា ដែលធ្វើអោយអេ អឹម ខេ មានឱកាសកាន់តែច្រើនក្នុងការពង្រីកសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួនទៅដល់ប្រជាពលរដ្ឋដែលមានចំណូលទាបនៅតាមទីជនបទ។ ចាប់តាំងពីឆ្នាំ២០១៤ មក អេ អឹម ខេ ក៏បានបង្កើតនូវសេវាកម្មមួយទៀត ទាក់ទងទៅនឹងការផ្តល់សេវាធានារ៉ាប់រងសុខភាព ទៅដល់អតិថិជនរបស់ខ្លួន។ ត្រឹមខែកក្កដា ឆ្នាំ ២០១៧ អេ អឹម ខេ មានវិសាលភាពគ្រប់ដណ្តប់នូវសេវាកម្មរបស់ខ្លួនទៅលើភូមិចំនួន ៩១% […]

未分類 Uncategorised

5 ជំហានចុងក្រោយ ដែលអ្នកគួរយល់ដឹងទាក់ទងនឹងការស្នើសុំប្រាក់កម្ចីផ្ទាល់ខ្លួន The last 5 steps in applying for a personal loan

Posted on

5 ជំហានចុងក្រោយ ដែលអ្នកគួរយល់ដឹងទាក់ទងនឹងការស្នើសុំប្រាក់កម្ចីផ្ទាល់ខ្លួន (English in Page 5)   តាមរយៈអត្ថបទមុន អ្នកបានរៀនរួចមកហើយពី ៤ ជំហានដំបូង ក្នុងការដាក់ពាក្យស្នើសុំកម្ចីផ្ទាល់ខ្លួន។ ថ្ងៃនេះដែរ ស្ពានចង់ចែករំលែកជាមួយអ្នកពី 5 ជំហានបន្ទាប់ ដែលអ្នកគួរដឹង ដើម្បីទទួលបានប្រាក់កម្ចីដោយជោគជ័យ។   រង់ចាំការអនុម័ត   នេះជាអំឡុងពេលមួយដែលគួរអោយធុញទ្រាន់បំផុត។ បន្ទាប់ពីអ្នកបានផ្ដល់ជូននូវ ឯកសារគ្រប់គ្រាន់ស្របតាមលក្ខខណ្ឌហើយនោះ អ្នកត្រូវធ្វើការរង់ចាំការអនុម័តពីធនាគារ។ ការអនុម័តនេះដែរ ជួនកាល វាចំណាយត្រឹមតែពេល 2 ឬ 3 ថ្ងៃប៉ុណ្ណោះ ប៉ុន្តែមានពេលខ្លះទៀត អ្នកអាចនឹងត្រូវចំណាយពេល រហូតដល់ទៅ 2សប្តាហ៍ ក្នុងការរង់ចាំ ទើបអ្នកបានទទួលចម្លើយពីធនាគារទាក់ទងនឹងការអនុម័ត។   ហេតុអ្វីទៅបានជាវាត្រូវចំណាយពេលយូរម្លឹងៗ?   នេះដោយសារតែ ធនាគារត្រូវការពេលវេលា ដើម្បីធ្វើការស៊ើបប្រវត្តិរបស់អ្នក។ ពួកគេត្រូវតែប្រាកដចិត្តជាមុនសិនថា អ្នកលទ្ធភាពអាចទូទាត់សងប្រាក់ដែលខ្ចីវិញ ទាន់ពេលវេលាឬអត់។ ដូច្នេះ ក្នុងអំឡុងពេលនេះ ពូកគេនឹងធ្វើការត្រួតពិនិត្យទិន្នន័យឥណទានរបស់អ្នកជាមួយ CBC (តើ CBC គឺជាអ្វី?) […]