កាតឥណទាន

តើត្រូវធ្វើដូចម្តេចទើបអាចជ្រើសកាតឥណទានល្អបំផុតសម្រាប់អ្នក?

១ ពិនិត្យមើលម៉ាកផលិតផល

នៅក្នុងប្រទេសកម្ពុជាមានម៉ាកផលិតផលជាច្រើន ឯកាតឥណទានម៉ាកល្បីៗនៅក្នុង

ពិភពលោកមានដូចជា កាតវីសា កាតម៉ាស្ទ័រ American Express, JCB, Union Pay ល ។

ម៉ាកផលិតផលល្បីជាងគេក្នុងចំណោមកាតទាំងនេះគឺ កាតវីសា នឹង កាតម៉ាស្ទ័រ ។

ប្រសិនអ្នកទើបតែប្រើកាតឥណទានដំបូង នោះអ្នកគួរតែជ្រើសរើសកាតណាមួយ ក្នុងចំណោម

កាតទាំងនោះ ។

២ ត្រួតពិនិត្យអតិបរមានៃការទិញ

ការដកប្រាក់ដោយមានការកំណត់គឺជារឿងសំខាន់ណាស់សម្រាប់អ្នក ។

តើអ្នកនឹងធ្វើដូចម្តេចពេលដែលកាតឥណទានរបស់អ្នកមិនដំណើរការ ពីព្រោះអ្នកចំណាយលើសពីការកំណត់ ? គួរតែស្វែងយល់ពីបញ្ហានេះ មុនពេលប្រើកាតចំណាយ