ព័ត៌មាន

ពត៌មានប្រចាំសប្តាហ៏ Weekly news by SPEAN 25th-30th June

ការទូទាត់ឌីជីថលថ្មីនៅកម្ពុជាត្រូវចុះឈ្មោះពីធនាគារជាតិនៃកម្ពុជា

 

26/06/2017: ជាមួយក្រុមហ៊ុនទូទាត់ឌីជីថលថ្មីនេះត្រូវតែចុះឈ្មោះដើម្បីធានានូវសុវត្ថិភាពនិងទំនុក

ចិត្តសម្រាប់អតិថិជន។សម្រាប់ក្រុមហ៊ុនផ្ទេរប្រាក់មួយចំនួននៅក្នុងប្រទេសត្រូវតែចុះឈ្មោះអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មរបស់ពួកគេពីធនាគារជាតិនៃកម្ពុជា។ គោលបំណងនៃការប្រកាសនេះគឺដើម្បីធានា

នូវសុវត្ថិភាពនៃប្រតិបត្តិការវិស័យនេះនិងដើម្បីកសាងទំនុកចិត្តជូនអតិថិជន។ បន្ថែមពីនេះសម្រាប់ស្ថាប័នដែលផ្តល់សេវាទូទាត់ត្រូវមានយ៉ាងហោចណាស់តម្រូវអោយមានទុន

ចំនួន 2 លានដុល្លារដើម្បីចុះបញ្ចី។ គ្រឹះស្ថានដែលទទួលបានអាជ្ញាប័ណ្ណត្រូវរក្សាការធានាដើមទុន5%

នៃដើមទុនចុះបញ្ជីនៅក្នុងគណនីដែលបានបើកនៅធនាគារជាតិ។ អាជ្ញាប័ណ្ណនេះមានសុពលភាព

រយៈពេល6ឆ្នាំ និងអ្នកប្រត្តិបត្តិត្រូវបង់ថ្លៃអាជ្ញាប័ណ្ណប្រចាំឆ្នាំចំនួន 5000 ដុល្លារ ។

 

 

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកំពុងស្វែងរកការពិភាក្សាលើពន្ធថ្មី

 

26/06/2017: គ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនត្អូញត្អែរពីពន្ធដារថ្មីដែលធនាគារជាតិបានប្រកាសពីព្រោះ

ពន្ធនោះនឹងបង្កើនបន្ទុកលើអ្នកប្រើប្រាស់ហិរញ្ញវត្ថុ។ថ្លៃសេវាលើសេវាហិរញ្ញវត្ថុរួមមានការផ្ទេរប្រាក់ការវាយតម្លៃប្រាក់កម្ចីនិងសេវាកម្មថែរក្សាគណនីគឺត្រូវបង់ពន្ធក៏ដូចជាសេវាកម្មណាមួយដែលជាទូទៅរកប្រាក់ចំណូលនិងកម្រៃជើងសារ។ជាមួយនឹងការបង់ពន្ធទាំងនេះអាចធ្វើអោយអ្នកប្រើប្រាស់ហិរញ្ញវត្ថុមានការលំបាកហើយពួកគេបានស្នើសុំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីពិភាក្សាពីបញ្ហានេះនាពេលអនាគត។ យ៉ាងណាមិញ គួរបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសថា ពន្ធនេះបានចូលជាធរមានអស់រយៈពេល 18 ឆ្នាំ (1999) មកហើយមិនមែនទើបតែមាននោះទេ ដូច្នេះការប្រកាសនេះគ្រាន់តែជាការរំលឹកសម្រាប់ស្ថាប័នអោយពួកគាត់បានជ្រាបតែប៉ុណ្ណោះ។

 

 

កាតអេធីអឹមទាំងអស់នឹងដកប្រាក់ក្នុងម៉ាស៊ីនអេធីអឹមតែមួយ

 

27/06/2017: ធនាគារជាតិនៃកម្ពុជានឹងបញ្ចូលប្រព័ន្ធមួយដែលមានឈ្មោះថា Shared Switch ដែលអតិថិជនរបស់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់អាចដកប្រាក់របស់ខ្លួនចេញពីម៉ាស៊ីន ATMតែមួយបាន។ ការធ្វើបែបនេះនឹងធ្វើឱ្យកាន់តែឆាប់រហ័សងាយស្រួលនិងអតិថិជនអាចដក

ប្រាក់របស់ខ្លួនចេញពីម៉ាស៊ីនអេធីអឹមនានារបស់មីក្រូហិរញ្ញវត្ថុឬធនាគារ។ បន្ថែមពីនេះទៅទៀត ធនាគារជាតិនៃកម្ពុជាបានប្រកាសថាស្ថាប័នមីក្រូហិរញ្ញវត្ថុណាមួយដែលមានកាតព្វកិច្ចចូលរួមជាសមាជិកនៅក្នុងប្រព័ន្ធ Shared Switch ត្រូវតែមកចុះឈ្មោះមុនថ្ងៃទី 1 ខែមករាឆ្នាំ 2018 ។ បើមិនប្រត្តិបត្តិតាមទេពួកគេនឹងទទួលការពិន័យពីធនាគារជាតិនៃកម្ពុជា។