ព័ត៌មាន

ពត៌មានប្រចាំសប្តាហ៏ News of the week 19-24th June 2017

ពត៌មានប្រចាំសប្តាហ៏ News of the week 19-24th June 2017

 

ហាងបញ្ចាំប្រឈមនឹងការពង្រឹងសេវាកម្មពីរដ្ឋាភិបាល

ថ្វីបើវិស័យនេះបានកើនឡើងក៏ដោយប៉ុន្តែយើងត្រូវប្រឈមមុខនឹងបញ្ហាមួយចំនួនដោយសារតែមិនមានច្បាប់ឬការគ្រប់គ្រងណាមួយដែលអាចគ្រប់គ្រងវិស័យនេះបាន។

 

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនឹងបង្កើតប្រព័ន្ធមួយដែលមានឈ្មោះថា ICT ដើម្បីប្រមូលទិន្នន័យទាំងអស់និងពត៌មានសំខាន់ៗនិងធ្វើការព្រមានទៅលើហាងបញ្ចាំណាដែលមិនគោរពទៅតាមវិធានការរបស់ក្រសួង។

 

លើសពីនេះ នៅក្នុងឆ្នាំ 2010 ដល់ឆ្នាំ 2016ក្រសួងបានផ្តល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនបញ្ចាំចំនួន 328 នៅក្នុងប្រទេសកម្ពុជា ហើយប្រាក់កម្ចីដែលហាងទាំងនោះបានផ្តល់ជាង 37 លានដុល្លារ ដល់អតិថិជនរបស់ពួកគេ។

 

យ៉ាងណាមិញ ក្រសួងនឹងពង្រឹងប្រតិបត្តិការ ហើយនិងធ្វើការដាក់ទណ្ឌកម្មទៅលើហាងណាដែល

មិនប្រតិបត្តតាម ឬ ប្រសិនបើពួកគេរំលោភលើបទបញ្ជាណាមួយដែលក្រសួងបានប្រកាសដូចជា
ការយកឯកសារខុសច្បាប់ពីអតិថិជនជាដើម។

ធនាគារជាតិនៃកម្ពុជា ជាមួយនឹងការប្រកាសថ្មីស្តីពីការគ្រប់គ្រងសេវាថវិកា

ជាមួយនឹងការប្រកាសថ្មីនេះគឺធ្វើឡើងដើម្បី ពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យទៅលើសេវាសងប្រាក់
របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដើម្បីប្រតិបត្តិការប្រកបដោយសុវត្ថិភាពនិងការពារផលប្រយោជន៍របស់អតិថិជន ហើយនិងធានានូវភាពសុចរិតនៃសេវាកម្មទូទាត់ លើកកម្ពស់ស្ថាប័នហិរញ្ញវត្ថុ បង្កើនការប្រកួតប្រជែង លើកកម្ពស់ការច្នៃប្រឌិត និងផ្តល់ទំនុកចិត្តដល់សាធារណជន ដែលបានប្រើប្រាស់សេវាទូទាត់ប្រាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ការកាន់កាប់អចលនទ្រព្យជាវត្ថុបញ្ចាំមានហានិភ័យខ្ពស់

វិស័យនេះនៅតែមានហានិភ័យទៅលើប្រជាពលរដ្ឋដែលយកអចលនទ្រព្យធ្វើជាវត្ថុបញ្ចាំដោយសារតែកម្មវិធីនៃការគ្រប់គ្រងមិនទាន់មានភាពទូលាយនិងអាចទុកចិត្តបាន។

 

វាមានភាពងាយស្រួលជាងមុនប្រសិនបើធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយកម៉ូតូ រថយន្តដឹកទំនិញ ឬរបស់ផ្សេងទៀតធ្វើជាវត្ថុបញ្ចាំដើម្បីទទួលបានប្រាក់កម្ចីប៉ុន្តែវាអាចមានគ្រោះថ្នាក់ដល់វិស័យមីក្រូហិរញ្ញវត្ថុ។

 

គំនិតផ្តួចផ្តើមដើម្បីទទួលយកការផ្ទុកដំណាំកសិកម្មដូចជាការស្តុកទុកឬការរក្សាទុកដំណាំផ្សេងៗទៀតជាវត្ថុបញ្ចាំត្រូវបានស្វាគមន៍យ៉ាងខ្លាំងព្រោះវាអាចកាត់បន្ថយបញ្ហាប្រឈមរបស់អ្នកខ្ចីនៅកម្ពុជា។

 

យុទ្ធសាស្រ្តថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគ្រាសខ្នាតតូចនិងមធ្យមដែលត្រូវការការទទួលបានដើមទុនឆាប់រហ័សសម្រាប់ពង្រីកនិងវិនិយោគប៉ុន្តែវាតម្រូវឱ្យអតិថិជនមានភាពស្មោះត្រង់ជាមួយអ្នកផ្តល់ប្រាក់កម្ចី។

 

Go to next page to read in English