ធានារ៉ាប់រង

តើការធានារ៉ាប់រងជីវិតគឺជាអ្វី ? What is life insurance?

 

តើការធានារ៉ាប់រងជីវិតគឺជាអ្វី ?

(English from page 4)

 

ពួកយើងទើបសរសេរពត៌មានទាក់ទងនឹងក្រុមហ៊ុនធានារ៉ាប់រងដែលបើកដំណើរការនៅក្នុង ប្រទេសកម្ពុជាប៉ុន្មានសប្តាហ៏មុននេះ ។

ប៉ុន្តែតើអ្នកត្រូវការការធានារ៉ាប់រងទេ? តើការធានារ៉ាប់រងជាអ្វី? រៀនជាមួយពួកខ្ញុំ

 

តើអ្នកណាខ្លះដែលអាចឆ្លើយសំនួរដ៏ងាយនេះបាន?

 

អ្វីទៅជាការធានារ៉ាប់រង?

 

ការធានារ៉ាប់រងជា កិច្ចសន្យារវាងអ្នក នឹងក្រុមហ៊ុនធានារ៉ាប់រង

 

អ្នកបង់ថ្លៃសេវាដែលហៅថាធានារ៉ាប់រងទៅអោយក្រុមហ៊ុន។ ថ្ងៃមួយពេលដែលមានឧប្បត្តិវ

ហេតុណាមួយកើតឡើងដូចជា គ្រោះថ្នាក់ចរាចរណ៏ ភ្លើងឆេះផ្ទះ ឬ ជម្ងឺធ្ងន់ធ្ងរ ដែលកើត

ទៅលើអ្នក នោះក្រុមហ៊ុននឹងរ៉ាប់រងទៅលើតម្លៃនៃបញ្ហាទាំងនោះ។

 

នេះដូចជាអ្នកទុកប្រាក់់នៅក្នុងកូនជ្រូកសន្សំ ប៉ុន្តែវានៅតែមានលក្ខណៈខុសគ្នា

 

ទីមួយ: អ្នកមិនអាចដកប្រាក់នោះគ្រប់ពេលដែលអ្នកត្រូវការនោះទេ លុះត្រាអ្នកធ្វើការលុបចោល

កិច្ចសន្យា ឬ ពេលដែលអ្នកជួបនឹងបញ្ហាណាមួយ រួចអាចដាក់ពាក្យបន្តឹងបាន។

 

ទីពីរ: អ្នកអាចនឹងទទួលបានទឹកប្រាក់មួយចំនួនដែលអាចរ៉ាប់រងលើការបាត់បង់ណាមួយ។

 

កូនជ្រូកសន្សំលុយរបស់អ្នកអាចនឹងមានចំនួនដដែល ប៉ុន្តែចំពោះក្រុមហ៊ុនធានារ៉ាប់រងអាចនឹង

សង់ផ្ទះ ឬ សងប្រាក់ទាំងអស់ទៅលើគ្រោះថ្នាក់របស់អ្នកដោយប្រការណាមួយ។

 

 

ទីបី: ពេលមិនមានអ្វីកើតឡើងលើអ្នក គោលការណ៏ក្រុមហ៊ុនធានារ៉ាប់រងខ្លះអាចមិនសងប្រាក់។

 

ស្របពេលដែលកូនជ្រូកសន្សំលុយរបស់អ្នកអាចនឹងរក្សាទុកចំនួនទឹកប្រាក់បានយ៉ាងសុវត្ថិភាព។

 

មានអារម្ភថាដូចជាខ្ជះខ្ជាយលុយមែនទេ?

 

អាស្រ័យទៅលើអ្វីដែលអ្នកបានគិត។

 

ពេលដែលមានរឿងអ្វីកើតឡើងក្រុមហ៊ុនធានារ៉ាប់រងនឹងជួយអ្នករួមទាំងមនុស្សសំខាន់របស់អ្នក។

 

ចុះចំណែក ធានារ៉ាប់រងអាយុជីវិត?