កម្ចី

រៀនបន្ថែមទៀតអំពីការប្រាក់

រៀនបន្ថែមទៀតអំពីការប្រាក់

ពូកែខាងគណនាពីអត្រាការប្រាក់ អាចជួយអ្នកក្នុងការសន្សំប្រាក់ នឹងរកប្រាក់បន្ថែម

ពួកយើងបានរៀនកាលពីលើកមុនអំពីការរក្សាប្រាក់របស់អ្នកនៅក្នុងធនាគារអាចអោយអ្នកនូវប្រាក់បន្ថែមដែលហៅថាការប្រាក់ ប៉ុន្តែអ្នកត្រូវបង់ការប្រាក់នៅពេលដែលអ្នកខ្ចីឥណទាន

វាជានិច្ចកាល ជាភាគរយប្រចាំឆ្នាំ ប៉ុន្តែពេលខ្លះជាភាគរយប្រចាំខែចំពោះប្រាក់ឥណទាន

ការប្រាក់ប្រចាំឆ្នាំគឺ

ប្រាក់គោល * អត្រាការប្រាក់

ពិតជាងាយស្រួលណាស់មែនទេ?

ឧទាហរណ៏ ១០០០ដុល្លារ * ៥% = ៥០ដុល្លារ

ប្រសិនបើវាខ្លីជាងមួយឆ្នាំនឹងគិតយ៉ាងណា?

ប្រាក់គោល * អត្រាការប្រាក់ * ចំនួនថ្ងៃ/៣៦៥

១០០០ដុល្លារ * ៥% * ១០០ថ្ងៃ/៣៦៥ =

រកមើលចម្លើយនៅទំព័របន្ទាប់