50/30/20
(English from Page 3)
ជារៀងរាល់ថ្ងៃពួកយើងតែងតែទទួលបានសំនួរមួយដែលអតិថិជនភាគច្រើនគាត់បានសួរមកខាងក្រុមការងាររបស់ពួកយើងថា តើធ្វើយ៉ាងណាទើបពួកគេអាចធ្វើការខ្ចីប្រាក់បន្ថែមទៀតនៅពេល
ដែលពួកគាត់បានធ្វើការសងបំណុលដែលបានជំពាក់រួចមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់។ ចំពោះបញ្ហានេះគឺមកពីកត្តាជាច្រើន ហើយពួកយើងជឿជាក់ថាកត្ដា
ដែលចំណាយប្រចាំថ្ងៃគឺជាកត្តាទីពីរប៉ុណ្ណោះ ប៉ុន្តែកត្តាដែលសំខាន់នោះគឺកត្តាដែលពួកគាត់
មិនបានរៀបចំគម្រោងឬផែនការច្បាស់លាស់ក្នុងការធ្វើអោយមានតុល្យភាពចំពោះចំណូលនឹងចំណាយ។
ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែស្រមៃចង់មានផ្ទះជារបស់ខ្លួន ទិញទំនិញ នឹងធ្វើអ្វីផ្សេងៗទៀតដែលខ្លួនចង់ធ្វើ។
ដូចនេះ តើត្រូវធ្វើដូចម្តេចទើបអាចសម្រេចបំណងទាំងនោះ? តោះទាំងអស់គ្នាសាកធ្វើតាមវិធីទាំងនេះទៅមើល។ការបែងចែកទឹកប្រាក់ដោយវិធី 50/30/20។