Banking on cheese ធនាគារឈីស

Posted on

  ធនាគារឈីស (Banking on cheese) (English from page 4, 日本語は7ページ目)   ឈីស ធ្វើឡើងពីទឹកដោះគោ ហើយប្រើភាគច្រើនជាមួយភីស្សា ឬ ផាសស្តារ ។   វាគ្រាន់តែជាប្រភេទអាហារតែប៉ុណ្ណោះ ប៉ុន្តែក្រុមការងារស្ពានបានរកឃើញថា ឈីសអាចធ្វើជាវត្ថុបញ្ចាំមកខ្ចីលុយបាន   ប៉ុន្តែមិនមែននៅក្នុងប្រទេសកម្ពុជាទេ។ អញ្ចឹងតើនៅឯណាវិញ?  

នៅក្នុងប្រទេសកម្ពុជា តើត្រូវធ្វើយ៉ាងណាក្នុងការកំណត់ថវិកា How to set a business budget in Cambodia

Posted on

នៅក្នុងប្រទេសកម្ពុជា តើត្រូវធ្វើយ៉ាងណាក្នុងការកំណត់ថវិកា (English from page 3)   នេះគឺជាគន្លឹះមួយចំនួនសម្រាប់អ្នក   ដំបូង គួរដៅគោលដៅលើជំនួញរបស់អ្នក ។ វិធីដែលងាយបំផុតគឺគណនាចំនួនទឹកប្រាក់ដែលអ្នកលក់ផលិតផល ឬផ្តល់សេវាកម្ម ដល់អតិថិជនម្នាក់។   នោះអ្នកអាចដឹងពី ចំណូលប្រចាំខែនឹងប្រចាំឆ្នាំរបស់អ្នក   បន្ទាប់មក ប៉ាន់ស្មានតម្លៃ តើសេវាកម្ម នឹង ផលិតផលមួយ មានតម្លៃប៉ុន្មាន ក្នុងការទិញ ឬ អភិវឌ្ឍន៏ ?   តើអ្នកនឹងមានគម្រោងជួលបុគ្គលិកប៉ុន្មាននាក់ ហើយផ្តល់ប្រាក់ខែប៉ុន្មាន ?   កុំភ្លេចគិតទៅលើការចំណាយតិចតួចដូចជា សម្ភារៈការិយាល័យ កាតទូរស័ព្ទ ល ។  

គន្លឹះនៃថវិកាសម្រាប់អ្នកបើកជំនួញតូចមួយ Budgeting tips for small business owners

Posted on

គន្លឹះនៃថវិកាសម្រាប់អ្នកបើកជំនួញតូចមួយ (English from page 3)   តើអ្នកកំពុងតែធ្វើជំនួយតូចមួយដោយខ្លួនឯងមែនទេ? អានអត្ថបទរបស់ពួកយើងដើម្បីរៀនពីថវិកា (Budget)   តើអ្នកចង់ធ្វើអោយជំនួយអ្នកដើរដោយរលូននឹងរកប្រាក់បានច្រើនទេ ?   អ្នកទាំងអស់គ្នានឹងឆ្លើយ បាទ ឬ ចា ។   ការចង់ធ្វើអោយជំនួញរីកចម្រើនមិនមែនជាការងាយទេ ប៉ុន្តែគ្រាន់តែគំនិតបន្តិចបន្តួចអាចជួយ អ្នកធ្វើសេចក្តីព្រាងនៃថវិកាបាន   ការមិនគិតទុកមុន អាចនឹងមានការពិបាកក្នុងការសម្រេចលើគម្រោងក្នុងថ្ងៃអនាគតរបស់អ្នក។   តើអ្នកត្រូវការទឹកប្រាក់ប៉ុន្មាន ត្រូវចំណាយប៉ុន្មាន នឹងអាចរកមកវិញបានប៉ុន្មាននៅពេលអនាគត   គន្លឹះទាំងនេះ អាចយកទៅប្រើប្រាស់សម្រាប់មុខជំនួញទាំងអស់ មិនថាជំនួញធំ ឬ តូច   ថវិកាគឺសំដៅទៅលើ ការស្គាល់ពីទីតាំងរបស់អ្នក នេះអាចប្រៀបថាអ្នកកំពុងគូរផែនទីមួយ ហើយចង្អុលថាតើអ្នកស្ថិតនៅទីតាំងណា នឹង មានបំណងចង់ទៅណា។ វាអាចជួយកាត់បន្ថយភាពគ្រោះថ្នាក់ ក្នុងការដែលអ្នកវង្វេងផ្លូវអ្នកគួរតែធ្វើសេចក្តីព្រាងថវិការបស់អ្នក មុននឹងអ្នកបង្កើតជំនួញណាមួយ។ វាមិនទាន់យឺតពេលនោះទេ ។   តើត្រូវធ្វើដោយវិធីណា?  

ពួកយើងរៀនអំពី គំនិតខ្លះៗដើម្បីការសន្សំប្រាក់ 8 ways to make your saving grow

Posted on

  ពួកយើងរៀនអំពី គំនិតខ្លះៗដើម្បីការសន្សំប្រាក់ (English from page 4)   ពួកយើងរៀនអំពី គំនិតខ្លះៗដើម្បីការសន្សំប្រាក់ តើត្រូវធ្វើដូចម្តេចដើម្បីសន្សំប្រាក់? How to save money តើធ្វើដូចម្តេចដើម្បីជ្រើសរើសគណនីសន្សំដែលល្អបំផុត How to choose the best saving account ចំណាត់ថ្នាក់នៃគណនីសន្សំ RANKING -saving account in MFIs ជំរុញខ្លួនអ្នកដើម្បីសន្សំប្រាក់ Force yourself to save more money   ប៉ុន្តែ ហេតុអីពួកយើងធ្វើអោយមានការកម្ចីច្រើនជាងនេះ   នេះគឺជា ជំនួយទាំង៨សម្រាប់អ្នកសាកល្បង    

តើការធានារ៉ាប់រងជីវិតគឺជាអ្វី ? What is life insurance?

Posted on

  តើការធានារ៉ាប់រងជីវិតគឺជាអ្វី ? (English from page 4)   ពួកយើងទើបសរសេរពត៌មានទាក់ទងនឹងក្រុមហ៊ុនធានារ៉ាប់រងដែលបើកដំណើរការនៅក្នុង ប្រទេសកម្ពុជាប៉ុន្មានសប្តាហ៏មុននេះ ។ ប៉ុន្តែតើអ្នកត្រូវការការធានារ៉ាប់រងទេ? តើការធានារ៉ាប់រងជាអ្វី? រៀនជាមួយពួកខ្ញុំ   តើអ្នកណាខ្លះដែលអាចឆ្លើយសំនួរដ៏ងាយនេះបាន?   អ្វីទៅជាការធានារ៉ាប់រង?   ការធានារ៉ាប់រងជា កិច្ចសន្យារវាងអ្នក នឹងក្រុមហ៊ុនធានារ៉ាប់រង   អ្នកបង់ថ្លៃសេវាដែលហៅថាធានារ៉ាប់រងទៅអោយក្រុមហ៊ុន។ ថ្ងៃមួយពេលដែលមានឧប្បត្តិវ ហេតុណាមួយកើតឡើងដូចជា គ្រោះថ្នាក់ចរាចរណ៏ ភ្លើងឆេះផ្ទះ ឬ ជម្ងឺធ្ងន់ធ្ងរ ដែលកើត ទៅលើអ្នក នោះក្រុមហ៊ុននឹងរ៉ាប់រងទៅលើតម្លៃនៃបញ្ហាទាំងនោះ។   នេះដូចជាអ្នកទុកប្រាក់់នៅក្នុងកូនជ្រូកសន្សំ ប៉ុន្តែវានៅតែមានលក្ខណៈខុសគ្នា   ទីមួយ: អ្នកមិនអាចដកប្រាក់នោះគ្រប់ពេលដែលអ្នកត្រូវការនោះទេ លុះត្រាអ្នកធ្វើការលុបចោល កិច្ចសន្យា ឬ ពេលដែលអ្នកជួបនឹងបញ្ហាណាមួយ រួចអាចដាក់ពាក្យបន្តឹងបាន។   ទីពីរ: អ្នកអាចនឹងទទួលបានទឹកប្រាក់មួយចំនួនដែលអាចរ៉ាប់រងលើការបាត់បង់ណាមួយ។   កូនជ្រូកសន្សំលុយរបស់អ្នកអាចនឹងមានចំនួនដដែល ប៉ុន្តែចំពោះក្រុមហ៊ុនធានារ៉ាប់រងអាចនឹង សង់ផ្ទះ ឬ សងប្រាក់ទាំងអស់ទៅលើគ្រោះថ្នាក់របស់អ្នកដោយប្រការណាមួយ។     […]